ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសបេីកដំណេីរការឡេីងវិញហេីយ ស្ពានដែកបេឡេឫស្សីកែវ បន្ទាប់ ពីបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់

105

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញប្រកាសបេីកដំណេីរការឡេីងវិញហេីយស្ពានដែកបេឡេឫស្សីកែវ នៅថ្ងៃទី៥ធ្នូ២០២២នេះបន្ទាប់ ពីបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ។

គួរបញ្ជាក់ថា៖កាលពីយប់ថ្ងៃ២០វិច្ឆិកា២០២២នេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើស្ពានបាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។

ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាមួយនឹងសសរស្ពាន។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានករណីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបេីកបុកស្ពានដែកបាឡេបណ្តាលឱ្យលិច និងពិតជាប់ជាមួយសសរស្ពានតែម្តង៕

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានបាឡេ ឆ្លងទន្លេសាប តភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានករណីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបេីកបុកស្ពានដែកបេឡេបណ្តាលឱ្យលិច សាឡង់ ជាប់ជាមួយសសរស្ពានតែម្តង។ លោក បន្តថា ពេល នេះ ស្ពាន បេឡ ត្រូវ បានបិទជាបណ្តោះ អាសន្ន តែ នៅមិនទាន់ដឹងច្បាស់ថា ត្រូវ បិទ រយៈពេល ប៉ុន្មាន ថ្ងៃ នោះទេ ដោយ រងចាំការវាយតំលៃ ពីមន្ត្រីជំនាញពិនិត្យ និង សិក្សា សិន ។
លោក សាំ ពិសិដ្ឋ បាន បញ្ជាក់ទៀត ថា តាម ការ ប៉ាន់ស្មាន លេីករណីខាងលេីនេះ ហាក់ មិន មានសភាពធ្ង់ធ្ងរទេ គឺអាចដំណេីរការឡេីងវិញក្នុងពេលឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង