ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ស្លាប់ ដោយសាររថយន្ត​បើក​​លឿន បុកម៉ូតូ​មួយ​គ្រឿង

125


កណ្ដាល៖ បុរសម្នាក់​បើកម៉ូតូ​​ លើកណ្ដាល​ទ្រូងផ្លូវ ត្រូវបាន​រថយន្ត​មួយគ្រឿង ​បើក​ដោយល្បឿន​លឿនមិន​ប្រកាន់​ស្ដាំ បានបុកចំ​ពីមុ​ខពេញ​មួយទំហឹង បណ្ដាលឲ្យ​បុរសជា​អ្នកបើកម៉ូតូ​ស្លាប់ភ្លាមៗ នៅវេលាម៉ោង​៥និង៤០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់​ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្ត្រីន​គរបាលចរាចរណ៍​ស្រុកកណ្ដាល​ស្ទឹង បាន​ឲ្យដឹងថា ជនរង​គ្រោះឈ្មោះ​អ៊ុំ វុទ្ធី អាយុ៤៨ឆ្នាំ​មានទីលំ​នៅភូមិនរាយណ៍ ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក​ហុងដាឌ្រីមសេ១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1B-7292 ។ ចំណែករថយន្ត​ម៉ាកហ៊ីយ៉ាន់ដាយ ​ពណ៌ស ​ពាក់ស្លាកលេខ ភ្នំពេញ2M-5008 ប្រភេទដឹកកម្មករ​រោងចក្រ បើកបរ​ដោយជន​មិនស្គាល់​អត្តសញ្ញាណ រត់គេច​ខ្លួនបា​ត់ ។ នៅមុនពេល​កើតហេតុ ​ជនរងគ្រោះ​​ជិះម៉ូតូតាម​បណ្ដោយ​ផ្លូវជាតិលេខ៣ ក្នុងទិសដៅពី​ត្បូងទៅជើង លុះបើកមក​ដល់ចំណុច​កើតហេតុ ស្រាប់តែអ្នក​បើកម៉ូតូ ​បានជិះកណ្ដាល​ទ្រូងផ្លូវ​ ខណៈនោះ ក៏មាន​រថយន្តមួយគ្រឿង បើកដោយ​ល្បឿនលឿន ក៏បានបុក​ម៉ូតូជនរង​គ្រោះ ចំពី​មុខពេញមួយ​ទំហឹង​ បណ្ដាលឲ្យជន​រងគ្រោះស្លាប់​ភ្លាមៗនៅក​ន្លែងកើត​ហេតុ រីឯអ្នកបើក​បររថយន្ត​បានទុករថយន្ត​ចោល រួចរត់​គេចខ្លួន​បាត់។

តាមការសន្និដ្ឋាន​របស់សមត្ថកិច្ចមូលដ្ឋាន ​បានឲ្យដឹងថា ករណីនេះបណ្តាល​មកពីអ្នក​បើកបរម៉ូតូ ​បើកចំកណ្តាល​ទ្រូងផ្លូ​វ មិនប្រុង​ប្រយ័ត្ន ធ្វេសប្រហែស​ រីឯអ្នកបើក​បររថយន្ត ​បើកបរមាន​ល្បឿនលឿន ​ហើយមិ​នប្រកាន់ស្តាំ​៕

អត្ថបទដែលជាប់ទាក់ទង