ប្រេសិតពាណិជ្ជកម្មនាយករដ្ឋមន្ត្រីអង់គ្លេស ស្វែងយល់ពីការវិនិយោគ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖លោកនួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ បានទទួលជួបសំណេះសំ ណាលជាមួយ ប្រេសិតពាណិជ្ជកម្មរបស់ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកអេតវើត វីស៊ី នារសៀលថ្ងៃទី១តុលានេះ នៅរដ្ឋបាលរាជធានីភ្នំពេញ។
ប្រតិភូពាណិជកម្មនាយករដ្ឋមន្ត្រីអង់គ្លេសថា៖ មានគោលបំណងណែនាំ ពីឱកាសសហការ និងវិនិយោគរបស់បណ្តាក្រុមហ៊ុន នៃចក្រភពអង់គ្លេស លើគម្រោងសាងសង់ស្ពាន អាកាស,កំពង់ផែ និងស្ពានថ្មើរជើង នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកអភិបាលរង បានបានស្វាគមន៍ពីបំណងវិនិយោគនានា របស់បណ្តាក្រុមហ៊ុនមកពីចក្រភពអង់គ្លេស នៅរាជធានីភ្នំពេញ។ លោកបានលើកឡើង ពីស្ថានភាព នៅកម្ពុជាដែលកំពុងវិវឌ្ឍន៍ ទៅរកការរីកចម្រើនឥតឈប់ឈរ និងកំពុងដើរលើផ្លូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោកនៅបានលើកឡើងពាក់ព័ន្ធការបោះឆ្នោតសកល កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅ មានប្រជាពលរដ្ឋចេញទៅបោះឆ្នោត ចំនួន៨៣,០២% នៃចំនួន អ្នកបោះឆ្នោតសរុប ។ កម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចកើនឡើង ជាលំដាប់។លោកបន្តទៀតថា៖ បច្ចុប្បន្នដោយសារកំណើនប្រជាពលរដ្ឋ ក្នុងទីក្រុង បានបណ្តាលឲ្យរាជធានីភ្នំពេញ ប្រឈមនឹងបញ្ហាមួយចំនួន ដូចជា៖ បញ្ហាសំរាម, បញ្ហាស្ទះចរាចរ និងបញ្ហាប្រពន្ធ័លូជាដើម ហើយបើភាគីអង់គ្លេស ចាប់អារម្មណ៍លើកត្តាខាងលើនេះ គឺជាការល្អប្រសើរបំផុត នៅពេលដែលរាជធានីភ្នំពេញ កំពុងត្រូវការជាចាំបាច់៕