កម្មករចំនួន ៤៦ នាក់ ទទួលបានការព្យាបាលទាំងស្រុង និងអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស ក្នុងករណីគ្រោះថ្នាក់ចរាចរ នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅវេលាម៉ោង ៦ និង ១៦នាទី ព្រឹកថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារថយន្តដឹកកម្មករ បើកគេចម៉ូតូមួយគ្រឿង ក៏រេចង្កូតទៅបុករូបសំណាក់មុខខ្លោងទ្វារវត្ត ស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យកម្មករនិយោជិត កំពុងជិះក្នុងរថយន្តចំនួន ៤៦នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះអ្នករងរបួសធ្ងន់មានចំនួន ២នាក់។
បច្ចុប្បន្ន មន្រ្តី និងក្រុមការងារ ប.ស.ស សាខាខេត្តកំពង់ស្ពឺ សហការជាមួយមន្រ្តីចរាចរណ៍មូលដ្ឋាន បានចុះទៅត្រួតពិនិត្យ
និងបានធ្វើការសម្របសម្រួលបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ រាល់ថ្លៃសេវាដឹកជញ្ជូន
និងថ្លៃសេវាព្យាបាលរហូតដល់ជាសះស្បើយ គឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម៕