ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងសមត្ថកិច្ចបង្រ្កាបល្បែងសុីស ងខុសច្បាប់ ឃាត់មនុស្ស១២នាក់

197

 

ភ្នំពេញ ៖ សមត្ថកិច្ចឆ្មក់បង្រ្កាបល្បែងសុីសងលួចលាក់ខុសច្បាប់និងធ្វើការឃាត់មនុស្សសរុចំនួន១២នាក់ក្នុងនោះមានជនបរទេស៤នាក់ដែលយកស្នូកឃ័របន្លំបាំងមុខតែនៅតែស្រាវជ្រាវបង្រ្កាបបានដដែលមានការដឹកនាំលោក កៀង ល័ក្ស អភិបាលគណ: អភិបាលខណ្ឌចំការមនបញ្ជាផ្ទាល់ហេតុការកើតឡើងនៅរសៀលថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០២២នៅចំណុចអាគារព្រីនស៍ផ្លាហ្សា តាមផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

ដោយមានការសម្របសម្រួលនិតិវិធីដោយលោក សំមឬទ្ធីវាសនា ព្រះរាជអាជ្ញា រង អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលនៃគណះអភិបាលខណ្ឌចំការមន រួមនិងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌបានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងបង្កប់ល្បែងសុីសងខុសច្បាប់០១កន្លែងនៅចំណុចហាងគ្មានយីហោ ស្ថិតនៅចំហៀងខាងត្បូងអាគារព្រីន ផ្លាហ្សាហើយធ្វើការឃាត់មនុស្សសរុបមានចំនួន១២នាក់ក្នុងនោះជនជាតិចិនមានចំនួន៤នាក់ប្រុសដែលទីតាំងបនល្បែងលួចលាក់ក្នុងនោះមានទូរហ្គាមបាញ់ត្រីនិងតុលេងបៀរខាតដូចនៅក្នុងកាសុីណូហើយយកល្បែងកំសាន្តមកដាក់បាំងមុខស្នូកឃ័រ ។

លោក មៀច ឈួនសុីម៉ូលីន អធិការរងទួលផែនព្រហ្មទណ្ឌខណ្ឌចំការមនបានបញ្ជាក់ថាកម្លាំងយេីងបានចុះមកដល់ទីតាំងខាងលេីត្រួតពិនិត្យរកឃេីញវត្ថុតាងដូចជា – ទូហ្គេមបាញ់ត្រីចំនួន០៤គ្រឿង ។
– ទូរហ្គេមតុក្កតាចំនួន១២គ្រឿង ។
– តុលេងបៀការ៉ាត់ចំនួន០២តុ ។
– បៀក្រដាស់មួយចំនួ នធំ ។
– កុំព្យូទ័រលើតុ ចំនួន០១គ្រឿង ។
– ម៉ាសុីនរាប់លុយចំនួន០១គ្រឿង ។
– ម៉ាសុីនកំទេចសន្លឹកបៀចំនួន០១គ្រឿង ។
– កាក់សម្រាប់លេងល្បែងមួយចំនួន ។
– ទូរស័ព្ទ ដៃចម្រុះម៉ាកចំនួន១១គ្រឿង ។
– តារាងទូរទាត់ប្រាក់ចំនួន០៤ ។
– លុយចំនួន៥៤២០$ ។
– មនុស្សចំនួន១២នាក់ ស្រី០៦នាក់ ជនជាតិចិន០៤នាក់ភេទប្រុស ។
ក្រោយពីការត្រួតពិនិត្យកម្លាំងយេីងយោងតាមព្រះរាជអាជ្ញារងឯកភាពសម្រេចធ្វេីការដកហូតវត្ថុតាងដូចជា – ទូហ្គេមតុក្កតាចំនួន១២គ្រឿង ។
– ទូហ្គេមបាញ់ត្រីដោះយកតែអេក្រង់ចំនួន០២គ្រឿង ។
– កុំព្យូទ័រលេីតុចំនួន០១គ្រឿង ។
– ម៉ាសុីនរាប់លុយចំនួ ន០១គ្រឿង ។
– ម៉ាសុីនកំទេចសន្លឹកបៀចំនួន០១គ្រឿង ។
– កាក់សម្រាប់លេងល្បែងមួយចំនួ ន ។
-តារាង ទូរទាត់ប្រាក់ចំនួន០៤ ។
យកទៅរក្សាទុកនៅសាលាខណ្ឌចំការមនរក្សាទុកបណ្តោះអាសន្ន ចំណែកមនុស្សចំនួន១២នាក់ ស្រី០៦នាក់ ជនជាតិចិន០៤នាក់ប្រុស រួមទាំងទូរស័ព្ទចម្រុះម៉ាកចំនួន១១គ្រឿង និងលុយចំនួ ៥៤២០ $ បញ្ជូនទៅអធិការនគរបាលខណ្ឌចំការមនដេីម្បីចាត់ការបន្ត ។

អត្ថបទដែលជាប់ទាក់ទង