លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ដឹកនាំកម្លាំងសណ្ដាប់ខណ្ឌ ចុះបំពេញការងារសង្គមបាញ់ទឹកលាងសម្អាតផ្លូវ
ភ្នំពេញ៖ខណៈពេលដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជាច្រើននាក់ដោយចុះបំពេញការងារសង្គមនៅថ្ងៃក្នុងសប្ដាហ៍ នេះដោយបាញ់ទឹកលាងសម្អាតផ្លូវថ្នល់ពិសេសនៅពីក្រោមស្ពានព្រែកព្នៅក្នុងមូលដ្ឋាន អោយបានល្អប្រសើរ គឺលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននាសព្វថ្ងៃនេះពិសេសបងប្អូនអ្នកប្រកបអាជីវកម្មដឹកដី .ដឹកខ្សាច់តាមឡាននាសព្វថ្ងៃ ត្រូវចូលរួមអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរពោលគឺពេលដឹកដី .ឬដឹកដីខ្សាច់តាមឡាននិមួយៗ នោះត្រូវគ្របអោយបានត្រឹមត្រូវ និង បាញ់ទឹកលាងសម្អាតកង់ឡាន អោយបានស្អាតមុននិងដឹកដីខ្សាច់ចេញពីដេប៉ូខ្សាច់និមួយៗឆ្ពោះទៅចាក់លប់នៅកន្លែងផ្សេងៗនោះ គឺដើម្បីអោយមូលដ្ឋានខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញមានអនាម័យ .បរិស្ថានល្អប្រសើរពោលគឺមិនប៉ះពាល់ដល់សុខភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និង បងប្អូនជាអ្នកដំណើរតាមម៉ូតូផងដែរគឺមូលដ្ឋានភូមិ .សង្កាត់ .ខណ្ឌ និង ទីក្រុងស្រស់ស្អាតផ្ដើមចេញពីយើងទាំងអស់គ្នារួមដៃគ្នាធ្វើ។តួយ៉ាងដូចសកម្មភាពការងារសង្គមនាថ្ងៃនេះបាញ់ទឹកលាងសម្អាតផ្លូវនៅក្រោមស្ពានជាដើម។
លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន មានមតិលើកឡើងបែបនេះខណៈដឹកនាំកម្លាំងចម្រុះពិសេសកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះធ្វើអនាម័យ .បរិស្ថាន ដោយបាញ់ទឹកលាងសម្អាតផ្លូវថ្នល់នៅក្រោមស្ពានព្រែកព្នៅក្នុងមូលដ្ឋានកាលពីព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០២២នេះ។
លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានអោយដឹងទៀតថា ថ្ងៃនេះក្រៅពីការងារខាងលើនោះ ក្នុងនាមអាជ្ញាធរខណ្ឌដោយបន្តចុះធ្វើការងារសង្គមជាច្រើនកន្លែងថែមទៀតនៅលើដងផ្លូវសាធារណៈនានាដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនជាអ្នកធ្វើដំណើរនិងការរស់នៅរបស់បងប្អូនជាអ្នកស្រុកដែលរស់នៅតំបន់នេះផងដែរ(ខណ្ឌព្រែកព្នៅ)ហើយចំពោះមុខនេះរដ្ឋបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញនិងបន្តសកម្មភាពការងារនេះជារៀងរាល់ថ្ងៃបន្តទៀត ពោលគឺចុះធ្វើអោយដូចភ្លៀងរលឹមដោយលកលៃ ធ្វើយ៉ាងណាអោយមូលដ្ឋានខណ្ឌព្រែកព្នៅទាំងមូល មានភាពស្រស់បំព្រងស្អាតអោយដូចបណ្ដាខណ្ឌនានានៅកណ្ដាល ទីក្រុងភ្នំពេញផងដែរ។ហើយការងារនេះ ទទួលបានជោគជ័យដ៏រាប់ណា មានការចូលរួមគាំទ្រពីបងប្អូនមហាជនផងដែរពោលគឺរីករាយសប្បាយក្នុងនាមអាជ្ញាធរមូលដ្ឋានជាអ្នកបម្រើជូនបងប្អូនប្រជាពលរដ្ឋពោលគឺសប្បាយរីករាយជានិច្ចពេលចុះបំពេញការងារសង្គមក្នុងមូលដ្ឋាន នាសព្វថ្ងៃនេះពិសេសថ្ងៃចុងសប្ដាហ៍និមួយៗអោយបានល្អប្រសើរ អោយសក្ដិសមជាអ្នកបម្រើ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិតៗ៕