ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនគ្រឿងញៀន ៦៧កញ្ចប់ រួមនិងជនសង្ស័យប្រុសស្រី ៨នាក់ ទៅតុលាការ

102


ភ្នំពេញ៖ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀង រូម និងក្រាមពណ៍សថ្លា ៦៥កញ្ចប់(ប្រភេទម៉ាទឹកកក) ធំល្មម ៥កញ្ចប់ ថ្នាំប្រភេទពណ៌ផ្កាឈូក ២កញ្ចប់ កាលពីវេលាម៉ោង១៨:១៥នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅចំណុច ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង ៨នាក់នេះមាន៖
១/ ឈ្មោះ រ័ត្ន ឧត្តម ហៅឧត្តម ភេទប្រុស អាយុ ២២ឆ្នាំ ,២/ ឈ្មោះ ចាន់ សុឃឿន ហៅខ្មៅ ភេទប្រុស អាយុ ២៣ឆ្នាំ ,៣/ ឈ្មោះ ជា គា ភេទប្រុស អាយុ ២៨ឆ្នា ,៤/ ឈ្មោះ ស៊ឺម វណ្ណា ហៅធីង ភេទប្រុស អាយុ ៣៤ឆ្នាំ ,៥/ ឈ្មោះ មួង សុខទី ហៅទី ភេទប្រុស អាយុ ២៩ឆ្នាំ ,៦/ ឈ្មោះ រិន រ៉ុត ហៅតួ ភេទប្រុស អាយុ ២៥ឆ្នាំ ,៧/ ឈ្មោះ កែវ កល្យាណ ហៅសិលា ភេទស្រី អាយុ ២០ឆ្នាំ ,៨/ ឈ្មោះ ខ្លូត វាសនា ហៅស្នា ភេទស្រី អាយុ ២៥ឆ្នាំ

បច្ចុប្បន្នពួកគេទាំង ៨នាក់ ខាងលើ នៅថ្ងៃទី២ខែតុលានេះ ត្រូវបានសមត្ថកិច្ចជំនាញ​នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង