លោកស្រីអាន ផល្លា ចុះសួរសុខទុក្ខប្រជាជនក្រីក្រ ខ្វះខាត ចាស់ជរា ជនពិការសរុបចំនួន ២០ គ្រួសារ ក្នុងសង្កាត់ទឹកល្អក់ទី១ ទី២ ទី៣ និងសង្កាត់ផ្សារដេប៉ូទី៣
ភ្នំពេញ៖នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក សហការជាមួយ អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដឹកនាំដោយលោកស្រីអាន ផល្លា សមាជិការសាខាសមាគមនារីរាជធានីភ្នំពេញ លោក ញិល លាង សមាជិកអចិន្រ្តៃយ៍កាកបាទក្រហមខណ្ឌ តំណាងលោក ជា ពិសី ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក លោក ម៉ែន គឹមងន ប្រធានការិ.ប្រជាពលរដ្ឋ និងលោកស្រី ហួត សុខរី ប្រធានស្តីទីគកសកខណ្ឌបាននាំយកអំណោយកាកបាទក្រហមកម្ពុជាខណ្ឌទួលគោកចុះសួរសុខទុក្ខប្រជាជនក្រីក្រ ខ្វះខាត ចាស់ជរា ជនពិការសរុបចំនួន ២០ គ្រួសារ ក្នុងសង្កាត់ទឹកល្អក់ទី១ ទី២ ទី៣ និងសង្កាត់ផ្សារដេប៉ូទី៣។
ក្នុងនោះឧបត្ថម្ភក្នុង ១គ្រួសារទទួលបានអង្ករ២បាវ ស្មើនឹង២០ គីឡូក្រាម មី ១កេស ត្រីខ១យួរ ជែលលាងដៃ១ដប ម៉ាស់១ ប្រអប់ និងថវិកាមួយចំនួន។ បន្ទាប់ពីចប់ការសួរសុខទុក្ខ លោកស្រីបានបន្តនាំយកថ្នាំសើរស្បែកជូនអ៊ុស្រីចាស់ជរារស់នៅម្នាក់ឯង ក្នុងសង្កាត់ទឹកល្អក់ទី១៕