ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ពីផ្សារចាស់ទៅអរិយក្សត្រ នឹងចេញលិចរូបរាង្គឡើយខាងមុខនេះ

126

 

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជពលរដ្ឋនៅបណ្តាប្រទេសផ្សេងៗនិងបានធ្វើដំណើរតាមស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េពីផ្សារចាស់-ជ្រោយចង្វា, ជ្រោយ ចង្វា-អរិយក្សត្រនៅ ពេលពេល ខាងមុខនេះដោយមិនចាំ បាច់ជិះសាឡង់ចម្លងទៀតទេ។
ការដែលមានស្ពានថ្មីនេះ បន្ទាប់ពីរាជរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានផ្តល់កញ្ចប់ ថវិការជាកម្ចីឥទានដល់រដ្ឋាភិបាលកម្ពុជាសម្រាប់យកមកធ្វើការសាងសង់អភិវឌ្ឍន៍នៅក្នុងប្រទេស។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី កម្ពុជាបានធ្វើជាអធិបតីនៃការសហត្ថលេខាពីការពប្រគល់ និងទទួលប្រាក់កម្ចីសរុបជិត២ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា។
ក្នុងពិធីមានការចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០,០០០,០០០ដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាមេរិក។
គម្រោងទាំងពីរនេះ ចុះហត្ថលេខាដោយលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។
ក្រៅពីចុះហត្ថលេខាលើគម្រោងខាងលើកនេះក៏មានការចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក។ដោយ ឯកសារនេះ ត្រូវចុះហត្ថលេខារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។
បើតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានគូសបញ្ជាក់ ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង