ជើងឯកគុនខ្មែរ អាស៊ីអាគ្នេយ៍យប់នេះ ៖ប៉ោ ភារិទ្ធ និង ឃុន បូរ៉ា បានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយមិនបែកញើស
ភ្នំពេញ៖ប្រដាល់ជើងឯកគុនខ្មែរក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុនាយប់ថ្ងៃទី៩ធ្នូនេះអ្នកប្រដាល់កម្ពុជា២រូបចាប់ឆ្នោតបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយមិនចាំបាច់ឡើងសង្វៀន។
ប៉ោ ភារិទ្ធដែលគេស្គាល់ជាទូទៅថាយ៉េន ឌីណាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី
៣១នៅប្រទេសវៀតណាមលើប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនោះកំពុងតែឈររង់ចាំមើល
ការប្រកួតរវាងអ្នកប្រដាល់មកពីម៉ាឡេស៊ីជាមួយវៀតណាម ។អ្នកប្រដាល់ទាំង២រូបនេះនរ
ណាឈ្នះនឹងឡើងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់កម្ពុជាប៉ោ ភារិទ្ធ។
ដោយឡែកសម្រាប់ទម្ងន់៦០គីឡូក្រាមអ្នកប្រដាល់កម្ពុជាឃុន ប៉ូរាដែលជាម្ចាស់ជើង
ឯករងខ្សែក្រវាត់សម្ដេចពិជ័យសេនាទៀបាញ់ត្រូវឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររង់ចាំការប្រកួតរវាង ឥណ្ឌូណេស៊ី និងវៀតណាម។
សម្រាប់ប្រភេទទម្ងន់៥៤គីឡូក្រាមអ្នកប្រដាល់កម្ពុជាហ៊ីមគីមរៀងចាប់ឆ្នោតត្រូវប្រកួតជាមួយអ្នកប្រដាល់ម៉ាឡេស៊ីខណៈដែលអ្នកប្រដាល់មីយ៉ាន់ម៉ាមីយ៉ាន់ម៉ាត្រូវជួបជាមួយវៀតណាមនោះ។
សូមបញ្ចាក់ថាព្រឹត្តិការណ៍នេះមានកីឡាករ កីឡាការិនីមកពីវៀតណាម ម៉ាឡេស៊ី ហ្វី
លីពីន ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា ដែលក្នុងកម្ពុជាមានអ្នកប្រដាល់ចំនួន១៧នាក់ក្នុងនោះកីឡាការិនីចំនួន៤នាក់។
ការប្រកួតដែលមានរយៈពេល៣ថ្ងៃ(៩ដល់១១ធ្នូ)នេះមាន៧ប្រភេទទម្ងន់និងវិញ្ញាសា
គុនគ្រូចំនួន២វិញ្ញាសាបន្ថែមទៀត ៕