ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់ចោមចៅទី៣​ ចុះពិនិត្យការស្ថាបនា ផ្លូវបេតុងមួយខ្សែក្នុងមូលដ្ឋាន ដេីម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វេីដំណេីរឆ្លងកាត់

48

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ២០២២​ លោក​ វ៉ា​ សាវឿនចៅសង្កាត់ចោមចៅទី៣​ ដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវបេតុងមួយខ្សែក្នុងមូលដ្ឋានដេីម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វេីដំណេីរឆ្លងកាត់។

លោក​ វ៉ា​ សាវឿន​ បានថ្លែងថា​ ផ្លូវបេតុងដែលកំពុងស្ថាបនាខាងលេីមានប្រវែង៩១០​ ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ ឆ្លងកាត់ភូមិចំនួន៣​ ៖ក្នុងនោះមានភូមិ​ ព្រៃជីសាក់​ ភូមិជម្ពូវ័ន២​ និងព្រៃទា២​ ។

លោក​ វ៉ា​ សាវឿន​ សូមណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សាផ្លូវខាងលេីឲ្យបានល្អដេីម្បីធ្វេីដំណេីរបានយូ៕

អត្ថបទដែលជាប់ទាក់ទង