ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអុីវ លាង ក្រុមការងារថ្នាក់ជាតិ មិនដែល ព្រងើយកន្តើយ ចំពោះបញ្ហាប្រឈម និងសំណូមពរនានា ពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននោះឡើយ

50

ព្រៃវែង៖ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្ដព្រៃវែង បាននិយាយថា ក្រុមការងារថ្នាក់ជាតិ ពុំដែលព្រងើយ កន្តើយនោះទេ និងបានចូលរួមចំណែកដោះស្រាយជាបន្តបន្ទាប់ជាមួយអាជ្ញាធរឃុំ និងអ្នកពាក់ព័ន្ធ នូវបញ្ហាប្រឈម សំណូមពរនានា និងបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងដូចជាផ្លូវ ប្រឡាយទឹក ភ្លើងបំភ្លឺផ្លូវ វិស័យអប់រំ និងសង្គមកិច្ចជាដើម ។

លោកបានបញ្ជាក់បែបនេះ នាព្រឹកថ្ងៃសុក្រទី០៩ ធ្នូ ឆ្នាំ២០២២ ក្នុងពេលជួបសំណេះ សំណាលជាមួយ តំណាងប្រជាពលរដ្ឋនៅភូមិឫស្សីជួរ ក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីដោះស្រាយ រាលសំណូមពរបា់បងប្អូន កន្លងមកដែល នៅសេសសល់ មិនទាន់បានដោះជួន ។
លោកបានបញ្ជាក់បន្ថែមទៀតថា៖ បើគ្មានសន្តិភាពទេយើងមិនអាចមានអ្វីៗដូចសព្វថ្ងៃនេះនោះទេ សូម្បីការជួបប្រជុំពេលនេះក៏អាចធ្វើបានដែរ ជាក់ស្តែងយើងបានលឺដឹងទាំងអស់គ្នាបញ្ហារុស្សី-អ៊ុយក្រែន និងបណ្តាប្រទេសមួយចំនួនទៀត ប្រជាជនបានស្លាប់ និងកំពុងរងទុក្ខវេទនាដោយសារសង្គ្រាមនេះឯង។
ពិសេសជាមេរៀនគឺសង្គ្រាមនៅកម្ពុជាផ្ទាល់ដែលពុកម៉ែបងប្អូនដែលនៅទីនេះភាគច្រើនជាសាក្សីរស់បានឆ្លងកាត់ជីវិតផ្ទាល់ខ្លួងឯងហើយ ដូច្នេះសន្តិភាពពិតជារឿងសំខាន់ណាស់ ដើម្បីការរស់រានមានជីវិតនិងការអភិវឌ្ឍប្រទេសជាតិ ហេតុនេះសូមបងប្អូនចូលរួមទាំងអស់គ្នាដើម្បីរក្សាសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតនឹងជនមួយក្តាប់តូចដែលសញ្ជឹងចិត្តបំផ្លាញសន្តិភាព ដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ពួកគេ។
សូមបញ្ជាក់ថា បញ្ហាសំណូមពរ ប្រជាពលរដ្ឋបានលើកឡើងមាន បញ្ហាកម្លាំងភ្លើងខ្សោយ បញ្ហានេះរដ្ឋបាលឃុំនឹងពិភាក្សាជាមួយក្រុមហ៊ុនអគ្គីសនីទទួលបន្ទុកក្នុងឃុំ និងបណ្តាផ្លូវខូច បញ្ហាលូពីភូមិដីថុយមកភូមិឬស្សីជួរ រដ្ឋបាលឃុំនឹងប្រើប្រាស់ថវិកាឃុំដើម្បីជួសជុល៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង