លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ក្នុងពិធីបើកប្រាក់ឧបត្ថម្ភរបបគោលនយោបាយផ្នែកពិនិត្យព្យាបាលនិងថែទាំសុខភាពជនពិកាក្រីក្រតាមសហគមន៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញដែលអមដំណើរដោយអស់លោក.លោកស្រីជាអភិបាលរងខណ្ឌព្រមទាំងមន្រ្តីក្រោមឱវាទនៃសាលាខណ្ឌជាច្រើនរូបទៀតដោយបានចូលរួមក្នុងកម្មវិធី បើកប្រាក់ឧបត្ថម្ភរបបគោលនយោបាយផ្នែកពិនិត្យ ព្យាបាល និង ថែទាំសុខភាពជូនដល់បងប្អូនជនពិកាក្រីក្រនៅតាមសហគមន៍ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកអភិបាលខណ្ឌព្រែកព្នៅបានលើកឡើងថានេះគឺជាការគិតគូរបស់ថ្នាក់ដឹកនាំដល់បងប្អូនជាជនពិកាក្រីក្រដែលកំពុងរស់នៅតាមសហគមន៍ដោយបើកប្រាក់ឧបត្ថម្ភរបបគោលនយោបាយផ្នែកពិនិត្យ ព្យាបាល និង ថែទាំសុខភាពជូនដល់បងប្អូនជាជនពិកាក្រីក្រតាមសហគមន៍។
ខណៈពេលនោះបងប្អូនជនពិកាក្រីក្រតាមសហគមន៍ដោយបានសម្ដែងនូវទឹកចិត្តសប្បាយរីករាយជាខ្លាំងខណៈបានប្រាក់ឧបត្ថម្ភរបបគោលនយោបាយសម្រាប់ពិនិត្យព្យាបាលនិងថែទាំសុខភាពដល់ពួកគាត់តាមសហគមន៍៕