ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស័ក្តិ៥ សេង គិរី បង្ហាញពីអំពើអសីលធម៌ធ្ងន់ធ្ងរបំផុតក្នុងសង្គម ករណីថតរូបអាសអាភាសជាមួយដៃគូពេលធ្វើសកម្មភាពរួមភេទ បើទោះជាមិនមែនជាសហាយស្មន់នឹងគ្នាក៏ដោយ

590

 

ភ្នំពេញ ៖ លោកស័ក្កិ៥ សេង គិរី បង្ហាញពីអំពើអសីលធម៌ធ្ងន់ធ្ងរបំផុតក្នុងសង្គម
មនុស្សលោកយើងគ្មានការគិតពិចារណាពីក្រមសីលធម៌ សុជីវធម៌ ការរស់នៅក្នុងសង្គមសូម្បីតែបន្តិចអ៊ីចឹង ខ្លួនមានទាំងបុណ្យស័ក្តិ តួនាទីខ្ពង់ខ្ពស់ក្នុងក្របខ័ណ្ឌ កងយោពលខេមរភូមិន្ទ មានឋានន្តរស័ក្តិវរសេនីយ៍ឯកក្នុងយោធភូមិ៥ នៃការិយាល័យព្រំដែន គួរណាស់តែរក្សានូវកិត្តិយស សេចក្តីថ្លៃថ្នូរជាមនុស្សចាស់ទុំ ចាស់គំនិត ចេះដឹង មានការងារធ្វើត្រឹមត្រូវ ។ ផ្ទុយទៅវិញធ្វើឱ្យបែកធ្លាយនូវរូបអាសអាភាស រាល់សកម្មភាពដែលខ្លួនបានប្រព្រឹត្តក្នុងការរួមភេទជាមួយភរិយា ធ្វើឱ្យមានការបែកធ្លាយតាមប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយគ្មានភាពខ្មាសអៀន ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម ដែលថ្នាក់លើមិនអាចអត់ឱនឱ្យបានជាដាច់ខាតចំពោះបុគ្គលប្រភេទនេះដែលបានប្រព្រឹត្។
សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក សេង គិរី ធ្វើការក្នុងអង្គភាពយោធភូមិភាគទី៥ នៃការិយាល័យព្រំដែន រូបថតរបស់គាត់ជាច្រើនសន្លឹកជាមួយ អ្នកស្រី “ផាន់ ចិន្តា” ត្រូវបានគេឃើញថាគាត់សប្បាយក្នុងភ្លើងតណ្ហាដ៏សែនពុះកញ្ជ្រោល បើទោះជាពួកគាត់មិនមែនជាសហាយស្មន់ ឬជាប្រពន្ធស្របច្បាប់នឹងគ្នាក៏ដោយ ក៏មិនត្រូវយកល្បែងអសីលធម៌បែបនេះធ្វើសកម្មភាពលើគ្រែជាមួយគ្នា រួចហើយថតបង្ហោះធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម ភាពថ្លៃថ្នូររបស់នារីខ្មែរ បុរសខ្មែរដែលបានរក្សានូវគុណធម៌ ព្រហ្មវិហារធម៌ ក្នុងនាមជាឪពុក ក្នុងនាមជាម្ដាយរបស់គេ គឺរក្សាវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរឱ្យកាន់តែល្អប្រសើរ។ ខុសអីតែលោកស័ក្តិប្រាំរូបនេះ គ្មានគំនិតជាមនុស្សចាស់ទុំ ស្មើនឹងការថតវីដេអូដូចក្រុមលោកខាងអុឺរ៉ុប ដែលមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋខ្មែរមិនអាចទទួលយកបាន ។ សូមបុគ្គលរូបនេះសិក្សាឡើងវិញពី សកម្មភាពរបស់ខ្លួន តើអាប់អោនកិត្តិយសដល់កម្រិតណា ដែលថ្នាក់លើ និងសាមីអង្គភាពមេត្តាធ្វើការអប់រំ ឬត្រូវពិន័យរដ្ឋបាល ដកបញ្ឈរជើង បណ្តេញចេញពីក្របខ័ណ្ឌ ប្រសិនបើរូបភាពនេះមិនមែនជាការកាត់ត ។

ពាក់ព័ន្ធនឹងរឿងលោកស័ក្តិ៥ សេង គិរី ដែលបានថតរូបអាសអាភាស នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ លោកបានបញ្ជាក់ថា
ជុំវិញបញ្ហាចោទប្រកាន់ពីឈ្មោះ លាន សុទ្ធី មកលើរូបគាត់ គឺជារឿងមិនពិត ដោយលោកលើកហេតុផលថា ខ្ញុំមិនបានផ្ញើរូបភាពទាំងអស់នោះទៅឱ្យឈ្មោះខាងលើនេះទេ ប៉ុន្តែទូរស័ព្ទខ្ញុំជាប់អាយខ្លូត គេក៏យករូបនៅក្នុងទូរស័ព្ទរបស់ខ្ញុំ ហើយបង្កើតអាខោន facebook ក្លែងក្លាយ បញ្ជូនរូបទាំងនោះទៅ បង្កើតទៅជាបញ្ហារហូតមកដល់បច្ចុប្បន្ន។ លោកបន្តថា ខ្ញុំបានដាក់ពាក្យប្ដឹងរួចហើយ ពីព្រោះថាការរស់នៅសព្វថ្ងៃ ស្ត្រីរូបនោះគឺជាប្រពន្ធពេញច្បាប់របស់ខ្ញុំ។ លោកបញ្ជាក់ថា ខ្ញុំមានអេតាស៊ីវិលជាមួយគ្នា។ ដោយឡែកលោក លាន សុទ្ធី បានលែងលះគ្នារួចទៅហើយ។ ដូច្នេះអត់ពាក់ព័ន្ធអ្វីជាមួយខ្ញុំទេ។

លោកបានបញ្ជាក់ទៀតថា សូម្បីតែបញ្ហាទ្រព្យសម្បត្តិក៏ខ្ញុំមិនបានពាក់ព័ន្ធដែរ។ ដូច្នេះរឿងកន្លងទៅដែលមានរូបភាពនោះកើតឡើង ដោយសារទូរស័ព្ទខ្ញុំមានបញ្ហា គេក៏បានយករូបពីទូរស័ព្ទខ្ញុំ ទៅចែកចាយបង្កើតតាមរយៈ facebook ក្លែងក្លាយ ខ្ញុំបានប្ដឹងក្នុងរឿងនេះ ដោយសារមិនចង់ឱ្យមានបញ្ហាប៉ះពាល់ដល់កន្លែងធ្វើការរបស់ខ្ញុំឡើយ។
ទោះបីជាមានការបកស្រាយបែបនេះពីលោកស័ក្តិ៥ សេង គិរីក៏ដោយ ប៉ុន្តែតាមសីលធម៌សង្គម លោកបានធ្វើបំពាននូវសេចក្តីថ្លៃថ្នូររបស់បុរស ក៏ដូចជាស្ត្រីខ្មែរ ចំពោះសកម្មភាពថតរូបអាសអាភាស ដែលខ្លួនកំពុងធ្វើសកម្មភាពនៅលើគ្រែ។
សូមជម្រាបថា លោក លាន សុទ្ធី អតីតស្វាមីអ្នកស្រី “ផាន់ ចិន្តា” គាត់មានសិទ្ធិ អំណាចជាមេបាដើម្បីគ្រប់គ្រងកូន យកមកចិញ្ចឹមបីបាច់ថែរក្សាតាមសាលក្រមតុលាការ។ ប៉ុន្តែអ្នកស្រី “ផាន់ ចិន្តា” ទោះជាមានលោកស័ក្តិប្រាំ សេង គិរី ជាស្វាមីក្រោយក៏ដោយ ក៏មិនព្រមប្រគល់កូនឱ្យទៅខាងប្ដីតាមអំណាចសាលក្រមរបស់តុលាការដែរ។
សូមបញ្ជាក់ថា ក្នុងនាមជាឪពុក ពេលឃើញអតីតភរិយាបានធ្វើសកម្មភាពជាមួយនឹងប្ដីក្រោយ ហើយថតរូបអាសអាភាស សួរថា តើក្នុងអារម្មណ៍របស់គាត់អាណិតអាសូរដល់អនាគតកូននឹងទៅជាយ៉ាងណា បើបានប្ដីក្រោយមានចរិតអសីលធម៌ គ្មានសេចក្តីថ្លៃថ្នូរ មិនស្រឡាញ់កិត្តិយស មិនគិតពីតួនាទីរបស់ខ្លួន គឺនឹងអាចធ្វើឱ្យកូនដែលនៅជាមួយប្រពន្ធបាត់បង់អនាគត ឬមានវិប្បដិសារី ក្នុងជីវិត នៅពេលដែលដឹងក្តីឡើង ទទួលបានពីព័ត៌មានមិនល្អពីសកម្មភាពអសីលធម៌ អាសអាភាស ដែលក្នុងសង្គមបានឃើញគ្រប់គ្នានេះ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង