ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ងូតទឹកសមុទ្រ ជួបជជែកជាមួយពលរដ្ឋយ៉ាងរីករាយ

56

ព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី០៩ ខែធ្នូ នេះ បានអញ្ជើញមកដល់ទឹកដីខេត្តព្រះសីហនុ ដើម្បីបំពេញការងារមួយចំនួននៅថ្ងៃស្អែក។

ជាមួយនឹងដំណើរដល់ទឹកដីឆ្នេរដ៏ស្រស់បំព្រងរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញងូតទឹកសមុទ្រ បង្រៀនចៅហែល និងបានថតរូបជាមួយប្រជាពលរដ្ឋដែលដើរលេងកម្សាន្តនៅតាមឆ្នេរសមុទ្រ ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយ។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចជាមួយរូបភាពងូតទឹកសមុទ្រថា ស្រុកមានសុខសន្តិភាព មិនបារម្ភ ឬលំបាករឿងការពារសន្តិសុខនោះឡើយ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្មែរធ្វើបាន។ ប្រទេសមានសន្តិភាពមិនលំបាករឿងការពារសន្តិសុខនោះឡើយ។ មុជទឹកជាមួយប្រជាជនបង្រៀនក្មេង ហែលទឹកជារឿងសប្បាយសម្រាប់ខ្ញុំ។ បុណ្យសមុទ្រឆ្នាំនេះសប្បាយបន្ទាប់ពីគ្រប់គ្រងបានកូវីដ១៩»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅខេត្តព្រះសីហនុ ដើម្បីអញ្ជើញជាអធិបតីបើកមហាសន្និបាតក្លឹបកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១០ ខែធ្នូ៕

អត្ថបទដែលជាប់ទាក់ទង