ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតបឋម

127

ភ្នំពេញ៖នាព្រឹកថ្ងៃទី១ ខែតុលាដោយប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំរបស់ ក្រសួងអប់រំយុវជន និង កីឡាសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបឋមដែលមានសិក្ខាកាមចូលរួមចំនួន៣១នាក់ក្នុងនោះមាន១០នាក់ជានារី ។

​តាមការគ្រោងទុកវគ្គនេះនឹងបញ្ចប់នៅថ្ងៃទី៦តុលា ។លោកគុជ វណ្ណៈដែលជាអគ្គលេខាធិការរងរបស់សហព័ន្ធបានឲ្យដឹងថា សិក្ខាកាមដែលចូលរួមរៀនវគ្គគ្រូបឋមនេះ មានមកពីក្លិបកងទ័ពពិសេសឆ៧ត្រយោង៩១១-អង្គភាព
ប្រឆាំងអំពើរភេរវកម្ម-ក្លិបអង្គភាព ការពារទ័ពេងាកាស និង ក្លិបPPSC ។
គឺជាវគ្គដំបូងមួយដែលឧទ្ទេសនាមដោយ លោកគ្រូជនជាតិអាល្លឺម៉ង់គឺ លោកThomas Bavet ។តាមការឲ្យដឹងនោះថា វគ្គនេះនឹងសិក្សាលម្អិតទៅលើទ្រឹស្ដី ស្វែងយល់ពីច្បាប់ប្រកួត តួនាទីគ្រូបង្វឹក តួនាទីគ្រូមុន និងក្រោយពេលប្រកួត ព្រមទាំងអនុវត្តន៍ កាយវិការជាមួយកាំភ្លើងគ្មានគ្រាប់ ។

​លោកម៉ិល កាដូអគ្គនាយករងកីឡាដែលធ្វើជាអធិបតី នៅក្នុងពិធីប្រកាសបើក ការវគ្គសិក្សានោះបានប្រាប់ទៅសិក្ខាកាមថា គ្រូបង្វឹករូបនេះមានប្រវត្តិជាមួយ កីឡាបាញ់កាំភ្លើងនេះមិន តិចជាង៤០ឆ្នាំនោះទេ ។ លោកអះអាងថា
រូបលោកផ្ទាល់ធ្លាប់ធ្វើការជាគ្រូជនជាតិអាល្លឺម៉ង់រូបនេះ មិនតិចជាង២៥ឆ្នាំនោះទេ ។​

​លោកអគ្គនាយករងកីឡាបន្តថាកីឡាបាញ់កាំភ្លើងត្រូវតែមាន វិន័យខ្ពស់កាំភ្លើងគឺងាយ រហ័ស និងលឿនហេតុនេះ កីឡាករត្រូវតែប្រុងប្រយ័ត្ន ។ កាំភ្លើងទោះបីដាក់ចោល ក៏ដោយក៏មិនត្រូវដើរពីមុខវាដែរ កាណុងកាំភ្លើងត្រូវ
តែបែរឆ្ពោះទៅផ្ទាំងស៊ីប មិនតម្រង់មករកមនុស្សនោះទេ ។

​សូមបញ្ជាក់ថា នៅក្នុងពិធីបើកវគ្គនោះក្រៅពីលោកម៉ិល កាដូ មានលោកចាង យុងហ្វេង ដែលជាអគ្គលេខាធិការររបស់សហព័ន្ធ និងលោកបឹង គឹមតោប្រធានស្ដីទីនាយកដ្ឋានអប់រំកាយ និង កីឡា ។

អត្ថបទដែលជាប់ទាក់ទង