ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រណាំងកង់ក្នុងពិធីបុណ្យសមុទ្រ ដើម្បីផ្សព្វផ្សាយ ស៊ីហ្គឹមឆ្នាំ២០២៣

95

ភ្នំពេញ៖ថ្ងៃទី១០ធ្នូនេះគឺជាថ្ងៃទី២នៃកម្មវិធីបុណ្យសមុទ្រលើកទីឮ៩ជុំទី៣នាខេត្តព្រះសីហនុ ។
ថ្ងៃនេះក៏ជាថ្ងៃដែលសហព័ន្ធកីឡាទោច្រយានរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ជាលក្ខណៈកម្សាន្ដ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រនេះដែរ។
ពិធីប្រណាំងកង់បុណ្យសមុទ្រឬSea Festival’s BikeRace ព្រឹកនេះធ្វើឡើងក្រោមអធិប
តីភាពលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ការប្រកួតមាន ៣វិញ្ញាសាគឺជិះចម្ងាយ៤០គីឡូម៉ែត្រ,២០គីឡូម៉ែត្រនិង១៥គីឡូម៉ែត្រដែលមានអ្នកចូលរួមប្រមាណ១០០នាក់ទាំងអ្នកជិះកង់ជំនាញនិងមហាជនទូទៅដោយសហព័ន្ធបានចាត់ទុកព្រឹត្តិ
ការណ៍នេះជាការរួមចំណែកផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ក៏ដូចជាការត្រៀម
រៀបចំឡើងវិញ នូវព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា (Cambodia Bay Cycling Tour) នាចុងឆ្នាំ២០២៣ ផងដែរ។
ការរៀបចំប្រណាំងកង់អបអរពិធីបុណ្យសមុទ្រនេះគឺជាផ្នែកមួយនៃការផ្សព្វផ្សាយដំណើររឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ហើយក៏ជាការត្រៀមរៀបចំក្នុងកម្មវិធីផ្សេងៗទៀតនៅខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៣ ខាងមុខ ក្នុងនោះយើងក៏នឹងមានព្រឹត្តិការណ៍ Cambodia Bay Cycling Tour ដែលយើងគ្រោងរៀបចំជាលើកទី២ នាចុងឆ្នាំ២០២៣ បន្ទាប់ពីជំងឺកូវីដ-១៩ ធូរស្រាលផងដែរ ក្រោយពួកយើងធ្លាប់រៀបចំលើកដំបូង កាលពីដើមឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង