ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ធ្វើ​ពិធីសូត្រមន្ត រាប់បាត្រ ព្រះសង្ឃ​២៦​អង្គ​ដើម្បី​ឧទ្ទិស​កុសល​,​ដល់​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​ ​​

154


​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ និង លោក ម៉ៃ ម៉ុ​ន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ រួមជាមួយ​គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក បាន​ដឹកនាំ​មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ យុវជន​និង​ប្រជាពលរដ្ឋ ធ្វើ​ពិធីសូត្រមន្ត រាប់បាត្រ ព្រះសង្ឃ​២៦​អង្គ មកពី​វត្ត​ទាំង​២៦ ក្នុង​ខណ្ឌដង្កោ ដើម្បី​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​ក្នុងឱកាស​នោះ​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹងថា​៖ ជា​រៀងរាល់ឆ្នាំ រដ្ឋបាល​ខណ្ឌដង្កោ តែង​រៀបចំ​ពិធី​បង្សុកូល រាប់បាត្រ​ឧទ្ទិស​កុសលផល​បុណ្យ ដល់​ជនរងគ្រោះ ដែល​បាត់​បង់ជីវិត​នៅក្នុង​របប​ប្រល័យពូជសាសន៍ នៅ​មុនពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​មុនពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ឧទ្ទិស​ដល់​បងប្អូន​ទាំងអស់ ដែល​អ្នកខ្លះ​ស្លាប់​ទៅដោយ​ពុំមាន​ក្រុមគ្រួសារ​ដើម្បី​ធ្វើ​ពិធីបុណ្យ​ឲ្យ អ្នកខ្លះ​ក៏បាន​បាត់បង់​ជីវិត​ទាំង​គ្រួសារ​តែម្តង ហើយ​ការ​ឧទ្ទិស​នៅថ្ងៃនេះ គឺ​ឧទ្ទិស​ដល់​អ្នក​បាត់បង់​ជីវិត​ជាង ២​ម៉ឺន​នាក់ នៅក្នុង​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ជើងឯក​នេះ និង​ក៏​ឧទ្ទិស​ដល់​អ្នក​ដែល​បាត់បង់​ជីវិត​រាប់លាន​អ្នក នៅ​ទូទាំងប្រទេស​។​


​ឆ្លៀត​ក្នុង​ពិធីរាប់បាត្រ​ព្រះសង្ឃ​នោះដែរ​លោក​អភិបាលខណ្ឌ​ដង្កោ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ក្រុមគ្រួសារ​ជនរងគ្រោះ ពុទ្ធ​បរិ​ស័ត​មក​ជើងឯក​ទាំងអស់​ថា​ត្រូវមាន​ការប្រុងប្រយ័ត្ន​ពេលធ្វើ​ដំណើរ​ទៅ​វត្ត​ក្នុង​ឱ​កាន​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​គោរព​ច្បាប់​ចរាចរ​កុំ​បើកបរ​លឿន​ពេល​នាំ​គ្រោះថ្នាក់​ដល់​ជី​វិត្ត​ខ្លួនឯង​និង​អ្នក​ដ៏​ទៃ​៕

អត្ថបទដែលជាប់ទាក់ទង