សមត្ថកិច្ចចម្រុះស្រាវជ្រាវឃាត់ខ្លួនគ្រូបង្រៀនម្នាក់ ពាក់ព័ន្ធករណី ចែកចាយវីដេអូអាសអាភាសកុមារ តាមរយ:សារអេឡិចត្រូនិក
កោះកុង ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣និង៣៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនស្សនិងការពារអនីតិជន ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ៥១៦អ-យ-ក ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាំខ្លួនឈ្មោះ ហ៊ួត ហ៊ុយ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ពីបទ ៖ ចែកចាយវីដេអូអាសអាភាសកុមារតាមរយ:សារអេឡិចត្រូនិក (Video File) បានបង្ហាញពីបុរសពេញវ័យជាច្រើន បានធ្វើការរួមភេទដោយប្រើមាត់ជាមួយអនីតិជន ។
បច្ចុប្បន្ន មុខសញ្ញាសង្ស័យត្រូវបានប្រគល់ជូន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ចាត់ការតាមនីតិវិធី ៕