អាជ្ញាធរខណ្ឌទួលគោកឃាត់ ដោយដាក់ខ្នោះរថយន្តចតល្មើសចរាចរណ៍ នៅតាមផ្លូវលេខ១១៨ ចំនួន០៤គ្រឿង យកមករក្សាទុក
ភ្នំពេញ៖នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ អនុវត្តតាមការណែនាំរបស់លោកជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ តាមផ្លូវ១១៨ កែងផ្លូវ២១៥ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។ ចំពោះសមាសភាពចូលរួម មាន លោក ឈាង វុទ្ធី អភិបាលរងខណ្ឌទួលគោក លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក និង កម្លាំងសរុបចំនួន ២៥នាក់ បានអប់រំម្ចាស់ទីតាំងយាន្តដ្ឋានជួសជុលរថយន្ត ម៉ូតូកង់បី ដែលដាក់តាំងលក់បន្លែផ្លែឈើឬចតលើចិញ្ចើមផ្លូវសាធារណត្រូវបញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវដែល នាំឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណនិងកកស្ទះចរាចរណ៍ និងបានឃាត់រថយន្តចតល្មើសចរាចរណ៍ នៅតាមផ្លូវលេខ១១៨ ចំនួន០៤គ្រឿង យកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការផាកពិន័យតាមច្បាប់ ៕