ដាក់ចេញផែនការផ្តោតសំខាន់៦ចំណុច ដើម្បីជំរុញ និងលើកកម្ពស់ទេសចរណ៍ម្ហូបអាហារកម្ពុជា
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំមួយ ដោយដាក់ចេញផែនការផ្តោតសំខាន់៦ចំណុច ដើម្បីជំរុញ និងលើកកម្ពស់ទេសចរណ៍ម្ហូបអាហារកម្ពុជា ឆ្នាំ២០១៩-២០២៣។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ផែនការទាំង៦ចំណុចនោះ រួមមានដូចជា៖ ទី១៖ ការអភិវឌ្ឍគោលដៅ ផលិតផលទេសចរណ៍ម្ហូបអាហារ ទី២៖ ស្តង់ដារគុណភាពសេវាកម្មម្ហូបអាហារទេសចរណ៍, ទី៣៖ ការផ្សព្វផ្សាយ, ទី៤៖ ចលនាប្រឡងប្រណាំង, ទី៥៖ ពិព័រណ៍ម្ហូបអាហារ និងទី៦ ការរៀបចំសណ្តាប់ធ្នាប់តូបលក់អាហារនៅតាមដងផ្លូវ street food ។
សូមបញ្ជាក់ថា វិស័យម្ហូបអាហារ គឺជាផលិតផលទេសចរណ៍មួយដ៏ទាក់ទាញ និងជាសក្តានុពលទេសចរណ៍ សម្រាប់វិស័យទេសចរណ៍កម្ពុជា នឹងគាំទ្រដល់ការសម្រេចបានតាមចក្ខុវិស័យ ទាក់ទាញទេសចរឱ្យបាន ១០លាននាក់ នៅឆ្នាំ២០២៥ និង១៥លាននាក់ នៅឆ្នាំ២០៣០៕
ខាងក្រោមនេះជាសេចក្តីណែនាំដែលចេញដោយ លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖