ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវ បានហើយតែធ្វើមិនហើយមុនដំណាច់ឆ្នាំ ២០១៨ នេះ និងលុបឈ្មោះក្រុមហ៊ុននោះចោលមិនអោយដេញថ្លៃគម្រោងផ្លូវទៀតទេ

207

 

ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោកគួច ចំរើន បានមានអនុសាសន៍ថា ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវណា​ ដេញថ្លៃផ្លូវបានហើយ  តែធ្វើមិនហើយមុនដំណាច់ឆ្នាំ ២០១៨ នេះ និងលុបឈ្មោះក្រុមហ៊ុននោះចោល និងមិនអោយដេញថ្លៃគម្រោងធ្វើផ្លូវនៅក្នុងខេត្តកំពង់ចាមនៅឆ្នាំ ២០១៩ ខាងមុខទៀតនោះទេ ។

  ការថ្លែងបែបនេះរបស់លោកគួច ចំរើន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២ តុលា ២០១៨ ក្នុងពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវ ១៥ ខ្សែនៅក្នុងសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ដោយមានក្រុមហ៊ុនចំនួន ២៧ ក្រុមហ៊ុនមកដាក់សំណើរដេញថ្លៃយ៉ាងរលូន​ មិនមានអ្នកចរចារទឹកតែ ដូចការដេញថ្លៃផ្លូវនៅសាលាស្រុកក្រូចឆ្មារឬនៅសាលាឃុំដូនតីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកន្លងមកនោះទេ ។

គម្រោងទី ១ ស្ថិតនៅក្នុងឃុំ អូស្វាយ​ ទី ២ ស្ថិតនៅក្នុងឃុំរអាង ទី ៣ ស្ថិតនៅក្នុងឃុំវិហារធំ ទី ៤ នៅក្នុងឃុំស្រក​ ទី ៥ នៅក្នុងឃុំរំចេក ទី ៦ នៅក្នុងឃុំក្រឡា ទី ៧ នៅក្នុងឃុំកោះសំរោង ទី ៨ នៅក្នុងឃុំកោះទន្ទឹម ទី ៩ នៅក្នុងឃុំកោះមិត្ត ទី ១០ នៅក្នុងឃុំកោះរការ ទី ១១ នៅក្នុងឃុំគគរ ទី ១២ នៅក្នុងឃុំគៀនជ្រៃ ទី ១៣ នៅក្នុងឃុំហាន់ជ័យទី ១៤ នៅក្នុងឃុំអំពិល ទី ១៥ នៅក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្នុងនោះមាន២ឃុំ​ ត្រូវបានឆារចោលដោយសារក្រុមហ៊ុនដាក់សំណើរដេញថ្លៃមិនគ្រប់លក្ខ័ណ្ឌតិកៈ   ព្រោះមានតែពីរក្រុមហ៊ុនដាក់សំណើរដេញថ្លៃ ។

ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់សៀម​ មានការសប្បាយរីករាយដែលពួកគាត់ជិតទទួលបានផ្លូវស្រួលក្នុងការធ្វើដំណើរដឹកកសិផលរបស់គាត់ទៅលក់នៅទីផ្សារ ៕

អត្ថបទដែលជាប់ទាក់ទង