ស្នងការខេត្តកំពត បដិសេធការឆាតទៅនារីម្នាក់ ដោយបញ្ជាក់ថា មានគេប្រេីរូបលោកប្រេីក្នុងតេឡេក្រាមក្លែងក្លាយ
កំពត ៖ លោកស្នងការនគរបាលខេត្តកំពត បានថ្លែងថា សូមជំរាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម telegram ដែរ ហើយលេខខាងលើនោះមិនមែនជាលេខទូរសព្ទ័របស់ខ្ញុំដែរ។ មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញាឬទៅអ្នកដ៏ទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ ។
លោកបន្តថា ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើងចំពោះលេខទូរសព្ទ័ខាងលើដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមអោយកញ្ញា An na Rose លប់សារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញជៀសវាងការយល់ច្រលំណាមួយមកលើរូបខ្ញុំ និងធ្វើអោយប៉ះពាល់មកលើកិត្តិយសរបស់ខ្ញុំ ។
នៅព្រឹកនេះ នាង An na Rose បានលុបរូបដែលបានបង្ហោះនិងបានលេីកឡេីងថា ដោយសារតែនាងមិនដឹងថារូបហ្នឹងជារូបរបស់ស្នងការខេត្តកំពត ហើយមានជនខិលខូចយករូបលោកដាក់ក្នុង Profile Telegram ។