លោក ណុប ចាន់ណារិន្ទ ៖ សម្តេចតេជោ ហ៊ុន សែន នៅតែលើកកំពស់តួនាទីស្រ្តីនៅគ្រប់កាល:ទេស: មិនដែលភ្លេចឡើយ
ភ្នំពេញ៖ ស្រ្តីជាសមាជិការគណបក្សប្រជាជនកម្ពុជា ភូមិ ចំនួន៤៣នាក់ មកពីភូមិចំនួន៤ ក្នុងសង្កាត់ផ្សាថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានមកជួបជុំគ្នានៅស្នាក់ការគណ:បក្សសង្កាត់ កាលពីរសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីជួបសំណេះសំណាល ក្រោមការចូលរួមពីឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារគណ:បក្សចុះជួយសង្កាត់ផ្សារថ្មី១ ។
លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ទៀតថា៖ តាំងពីថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន តែងតែលើកកំពស់សិទ្ធិ តួនាទីរបស់ស្ត្រី និងផ្តល់ដល់ស្ត្រីក្នុងតួនាទីភាពជាអ្នកដឹកនាំ ពិសេសសម្តេចតេជោបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ខយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទសជាតិ ។
លោក ណុប ចាន់ណារិន្ទ បានរំលឹកពីវីរភាពរបស់ស្ត្រីក្នុងសម័យសង្គ្រាមដែលបានតស៊ូរំដោះជាតិ ប្រជាជនចេញពីរបបប៉ុល ពត និងបានបន្តបេសកកម្មក្នុងគ្រាប្រទេសជាតិមានសង្គ្រាមផង សន្តិភាពផង ដូចជាចលនាអូសទាញជនវង្វេងផ្លូវ ចលនាមហាជននៅសមរភូមិក្រោយ និងកិច្ចការជាច្រើនទៀតក្នុងបុព្វហេតុជាតិ និងប្រជាជន ។
លោក ណុប ចាន់ណារិន្ទ បានសុំឲ្យស្ត្រីទាំងអស់ ពិសេសស្ត្រីជាអ្នកបន្តវេនត្រូវរៀនសូត្រ ដកស្រង់បទពិសោធន៍ ពីអ្នកជំនាន់មុន ដោយត្រូវសំយោគជាមួយបរិបទសម័យបច្ចុប្បន្ន ក្នុងគោលដៅការពារ ថែរក្សា គុណតម្លៃសន្តិភាព ឲ្យបានស្ថិតស្ថេរតរៀងទៅ ។
លោក ណុប ចាន់ណារិន្ទ និងលោក សុខ គឹមហេង ជាក្រុមការងារចុះជួយសង្កាត់ផ្សារថ្មីទី១ បានឧបត្ថម្ភថវិកា ជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណ:បក្សប្រជាជនកម្ពុជា ជូនដល់សមាជិកា ក្នុង១នាក់ ទទួលបាន១០,០០០៛ សរុប ៤៣០,០០០។
នៅថ្ងៃដដែលក្រុមការងារបានចុះសួរសុខទុក្ខ ជាមួយគ្រួសារសហជីព ១គ្រួសារ, និងនារីបក្សភូមិ ៣គ្រួសារដោយទទួលបានការឧបត្ថម្ភពី សម្តេច វិបុលសេនាភក្តី សាយ ឈុំ ក្នុង១គ្រួសារ ៥០,០០០៛ និងអង្ករ១បាវ ២៥គីឡូក្រាម ៕ សំរិត