ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ទេសចរណ៍​បុករថយន្ត​ធន់​ធ្ងន់​បុកពីក្រោយលេីផ្លូវ​ល្បឿន​លឿន​នៅក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំស្រួ​ច​ចន្លោះគីឡូម៉ែត្រ​លេខ​៥៣_៥៤ដោយសារ​តែមូលហេតុ….

38

កំពង់ស្ពឺ​ ៖​ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តទេសចរណ៍​បុកពីក្រោយរថយន្ត​ក្រឡកសុីម៉ង់
កាលពី​យប់​ថ្ងៃពុធ១៣កើត ខែមិគសិរឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២​វេលាម៉ោង២១និង៤៦នាទី នៅផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ត្រង់ចំណុចភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍​រថយន្ត ម៉ាក ហាយលែនឌ័រ ពណ៌ត្រីអ៊ុី​ ពាក់ស្លាកលេខ2AK-8269 បើកបរដោយឈ្មោះមួង​ រុំ​ ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅ​ខេត្តកណ្ដាល អ្នករួមដំណើរ០១នាក់ ជនជាតិកូរ៉េ​ បើកបរពីទិសខា​ងលិចទៅកើត ក្នុងគន្លងឡាញផ្លូវល្បឿនលឿន ម​កដល់ចំណុចខាងលើបានបុកពីរក្រោយរថយន្ត០១​គ្រឿង​ ម៉ាកហ្វូតុន ក្រឡុកសុីម៉ង់ ពណ៌ស​ ពាក់​ស្លាក​លេ​ខ​AT22 5-0220 ជារថយន្ដក្រុមហ៊ុនវិនយោគ​ក្នុងការបើកបរស្របទិសគ្នានេះប្រហែលមកការគេចចេញគន្លងឡាញល្បឿនមិនបានប្រុងប្រយ័ត្ន
បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតរថយន្ដស្ទេីទាំងស្រុង។

វត្ថុតាងទាំងពីរយកទៅរក្សាទុកនៅបញ្ជរបង់ប្រាក់គីឡូម៉ែត្រលេខ២៦ក្រុមហ៊ុនផ្លូវល្បឿនលឿន ដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង