ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសចុះត្រួតពិនិត្យការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២២ នៅតាមផ្លូវសំខាន់ៗមួយចំនួន ក្នុងរាជធានី-ខេត្ត នៅដើមឆ្នាំក្រោយ

178

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះត្រួតពិនិត្យការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២២ នៅតាមផ្លូវសំខាន់ៗមួយចំនួន ក្នុងរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣តទៅ ដោយសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ផងដែរថា សម្រាប់ម្ចាស់យានយន្តដែលខកខានមិនបានបង់ពន្ធនេះ ទាន់ពេលវេលា នៅតែអាចបង់ពន្ធបានដោយត្រូវបង់ប្រាក់ពន្ធ និងប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ និងតាមធនាគារមួយចំនួន រួមទាំងបង់តាមកម្មវិធីទូរស័ព្ទដៃ GDT Taxpayer App ៕

អត្ថបទដែលជាប់ទាក់ទង