នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានម្នាក់ រត់រួច២នាក់ ដែលជាមុខសញ្ញាលួច និងឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ ក្រុមជនសង្ស័យ ៣នាក់ ដែលធ្វើសកម្មភាពលួចលេបថប់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបានម្នាក់ និងរត់រួច២នាក់ កាលពីនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៤”៣០នាទីនៅចំណុចផ្ទះលេខ១៨Eo ផ្លូវ១៤៩ ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះ សួន កុសល ភេទប្រុស អាយុ៣៤ឆាំ្នមុខរបរ សារពត៍មាន មានទីលំនៅកន្លែងកើតហេតុខាងលើ ។
ចំណែកជនសង្ស័យឈ្មោះ សេង វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។
សមត្ថកិច្ចបានដកហូតសំភារៈមាន ៖ ម៉ូតូ១គ្រឿងម៉ាកហុងដាCRF ពណ៍ក្រហមស្លាកលេខ ភ្នំពេញ 1JW-3028
២/ទូរសព្ទចំនួន២គ្រឿងម៉ាក Iphone 12pro max ពណ៍ទឹកប្រាក-ម៉ាកសាំស៊ុងពណ៍ខ្មៅ ។
ហើយសំភារះបាត់បង់រួមមាន ៖ កុំព្យូទ័រ១គ្រឿងម៉ាក Mix book ពណ៍ប្រផេះទូរសព្ទ១គ្រឿងម៉ាកIphone 11 ipad 1គ្រឿងឯកសារមួយចំនួន។
សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី២២ខែធ្នូ ឆាំ២០២២វេលាម៉ោង២និង៣០នាទីរំលងអធ្រាត កំលាំងជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វើការល្បាតក្នុងមូលដ្ឋាន ដល់ចំណុចផ្លូវ៩៩ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ បានប្រទះឃើញជនសង្ស័យចំនួន៣ម៉ូតូ មានគ្នា៥នាក់ សមត្ថកិច្ចបានកាក់ត្រួតពិនិត្យ ស្រាប់តែក្រុមជនសង្ស័យ បាននាំគ្នាជិះរត់គេចខ្លួន ភ្លាមៗកំលាំងល្បាត បានធ្វើការប្រដេញចាប់បាន១នាក់ យកមកសួរនាំអធិការដ្ឋានខណ្ឌឬស្សីកែវ។ ក្រោយឃាត់ខ្លួន និងសួរនាំ ទើបសមត្ថកិច្ចដឹងថា ក្រុមជនសង្ស័យនេះ ជាមុខសញ្ញាលួច និងឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ។
បច្ចប្បន្ន អធិការដ្ឋានខណ្ឌឬស្សីកែវ បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាងអោយអធិការដ្ឋាន ៧មករាដើម្បីចាត់ការនិតិវិធីបន្ត ៕