ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការ​អប់រំ​យល់​ដឹង​ផ្នែក​សុខភាព​ ដើម្បី​បង្ការ​ទប់ស្កាត់​បញ្ហា​ជំងឺ​ទឹកនោមផ្អែម​ ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំជក់​ ការ​ស្រូប​ផ្សែង​បារី​ និង​បញ្ហា​ពុល​ចំណីអាហារ​

105

​ភ្នំពេញ​ ៖​ មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សរុប​៦០​នាក់​ ទទួល​បានការ​អប់រំ​យល់​ដឹង​ផ្នែក​សុខភាព​ ដើម្បី​បង្ការ​ ទប់ស្កាត់​ ដូច​ជា​ជំងឺ​ទឹកនោមផ្អែម​ ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំជក់​ ការ​ស្រូប​ផ្សែង​បារី​ និង​បញ្ហា​ពុល​ចំណីអាហារ​ ក្នុង​គោលបំណង​ដើម្បី​លើក​ស្ទួយ​សុខភាព​ក្នុង​ជួរ​កងកម្លាំង​នគរបាល​ឱ្យ​បាន​រឹង​មាំ​ក្នុង​ការ​បំពេញភារកិច្ច​ការពារ​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​ សុវត្ថិភាព​សង្គម​ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។​

​សិក្ខាសាលា​ស្តី​ពី​អប់​សុខភាព​ នគរបាល​ បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២២​ ដែល​មានការ​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​និង​ហិ​រញ្ញា​វត្ថុ​ ក្រសួងមហាផ្ទៃ​ ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ លោក​ឧត្តមសេនីយ៍ទោ​ វេជ្ជបណ្ឌិត​ ធី​វ​ ឈុ​ន​ស៊ី​ម​ អនុប្រធាន​នាយកដ្ឋាន​សុខាភិបាល​ និង​លោក​ឧត្តមសេនីយ៍ទោ​ បេង​ ដា​ណា​រ៉ា​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ភស្តុ​ភារ​និង​ហិរញ្ញវត្ថុ​ ដែល​ជា​តំណាង​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ឧត្តមសេនីយ៍ទោ​ បេង​ ដា​ណា​រ៉ា​ ស្នងការ​រង​ បាន​លើក​ឡើង​ថា​ សិក្ខាសាលា​ស្តី​ពី​សុខភាព​ នគរបាល​ ដែល​បាន​រៀបចំ​នៅ​ពេល​នេះ​គឺ​មាន​សារៈសំខាន់​សម្រាប់​មន្ត្រី​នគរបាល​ទាំងអស់​ក្នុង​ការ​ទទួល​បាន​នូវ​ចំណេះដឹង​កម្រិត​បឋម​ អំពី​ការ​ប្រឈម​នៃ​ប្រភេទ​ជំងឺ​ចំពោះ​មុខ​មួយ​ចំនួន​ ដែល​អាច​កើតឡើង​ និង​អំពី​បង្ការ​ ការពារ​ផង​ដែរ​។​ពីព្រោះ​បញ្ហា​សុខភាព​នេះ​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តែង​បាន​យកចិត្តទុកដាក់​ហើយ​រំលឹក​ណែនាំ​ជា​ប្រចាំ​ឱ្យ​កងកម្លាំង​នគរបាល​ត្រូវ​ចេះ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​ សុខភាព​ល្អ​ ទើប​ការ​បំពេញភារកិច្ច​ទទួល​បាន​ជោគជ័យ​ ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ ក៏​បាន​ណែនាំ​ដល់​មន្ត្រី​នគរបាល​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ស្តី​ពី​សុខភាព​នគរបាល​ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ស្តាប់​ការ​បង្ហាញ​នូវ​មេរៀន​នានា​ពី​គ្រូ​បង្គោល​ដើម្បី​ក្រេប​យកចំណេះ​ដឹង​សម្រាប់​យក​ទៅ​អនុវត្ត​លើកកម្ពស់​សុខភាព​ឱ្យ​បាន​ល្អ​ប្រសើរ​ ។​

​លោក​ឧត្តមសេនីយ៍ទោ​  វេជ្ជបណ្ឌិត​ ធី​វ​ ឈុ​ន​ស៊ី​ម​ បាន​មាន​ប្រសាសន៍​ថា​ ការ​បើក​នូវ​សិក្ខាសាលា​ស្តី​ពី​ សុខភាព​នគរបាល​ ជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ លើកកម្ពស់​សុខភាព​ជួរ​កងកម្លាំង​នគរបាល​ក្នុង​នាម​ជា​កងកម្លាំង​របស់​រដ្ឋ​ ដែល​មាន​តួនាទី​ភារកិច្ច​ស្នូល​យ៉ាង​ធំធេង​ ការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម​ នៅ​ខណៈ​ដែល​កងកម្លាំង​នគរបាល​គឺ​មាន​ភាព​មមា​ញឹ​បំពេញ​បេស​កម្ម​ការងារ​របស់​ខ្លួន​ន​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​មុខជា​ចាំបាច់​។​សិក្ខាសាលា​នេះ​ផង​ដែរ​ គឺ​បង្កើន​មានការ​យល់​ដឹង​អំពី​ការ​ថែទាំ​សុខភាព​ ការ​ការពារ​ទប់ស្កាត់​ និង​ពី​បញ្ហា​ប្រឈម​នៃ​ជំងឺ​ផ្សេងៗ​ ។​

​សូម​បញ្ជាក់​ថា​ សិក្ខាសាលា​ខាងលើ​គឺ​ដំណើរ​ការយៈ​ពេ​០១​ថ្ងៃ​ ដែល​មាន​គ្រូ​បង្គោល​មក​ពី​នាយកដ្ឋាន​សុខាភិបាល​ ក្រសួងមហាផ្ទៃ​ ធ្វើ​បទ​បង្ហាញ​ ៕

អត្ថបទដែលជាប់ទាក់ទង