ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល៖ ដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការ ភូមិព្រៃបឹង សង្កាត់កន្ទោក ជាអំណោយរបស់អភិបាលរាជធានីភ្នំពេញ

128

 

ភ្នំពេញ៖នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលសង្កាត់កន្ទោក បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល។
នៅក្នុងពិធីនេះផងដែរ លោកអភិបាលខណ្ឌបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់នៅក្នុងខណ្ឌ កំបូល ជាពិសេស សង្កាត់ ភូមិ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ព្រមទាំងខិតខំដោះស្រាយនូវក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ រហូតទទួលបានការទុកចិត្តពីប្រជាពលរដ្ឋបោះឆ្នោតគាំទ្រជាក្រុមប្រឹក្សាសង្កាត់។
លោកបញ្ជាក់ទៀតថា៖ចំពោះការរៀបចំពិធីសម្ពោធអគារទីស្នាក់ការភូមិព្រៃបឹង នាឱកាសនេះ គឺជាសមិទ្ធផលថ្មីស្រឡាងមួយនៅក្នុងមូលដ្ឋានខណ្ឌកំបូល ដែលបង្ហាញអំពីការយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចំពោះការងារបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកបន្តថា៖ដូច្នេះដើម្បីឆ្លើយតបចំពោះទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខណ្ឌ ព្រមទាំងក្រុមប្រឹក្សាសង្កាត់ ភូមិ ត្រូវខិតខំពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសត្រូវយកអស់កម្លាំងកាយចិត្តដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង