ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២

92

ព្រះសីហនុ : ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានឱ្យដឹងថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី០៥ ខែធ្នូ២០២២ ឆ្នាំសិក្សា២០២១-២០២២ ខេត្តព្រះសីហនុ មានបេក្ខជនប្រឡងចំនួន ១.៦៩៤នាក់ ស្រី ៩០២នាក់ ប្រឡងជាប់ជាស្ថាពរចំនួន ១.៣៦៤នាក់ ស្រី ៧៥៩នាក់។ ក្នុងនោះប្រឡងជាប់គិតជាមធ្យមភាគ ៨០.៥២ភាគរយ ស្រី ៨៤.១៥ភាគរយ។ សិស្សប្រឡងជាប់ និទ្ទេស A ចំនួន ២១នាក់ ស្រី១៣នាក់ និទ្ទេស B ចំនួន ១១៦នាក់ ស្រី៧៧នាក់ និទ្ទេស C ៣២៥នាក់ ស្តី ១៨៤នាក់ និទ្ទេស D ៤៩៦នាក់ ស្រី ២៧៥នាក់ និងនិទ្ទេស E ចំនួន ៤០៦នាក់ ស្រី ២១០នាក់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការអបអរសាទរជាមួយអាណាព្យាបាលសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងបានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀននិងការបំណនសិស្សឱ្យទទួលបានលទ្ធផលល្អនាពេលនេះ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំលោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ត្រៀមរៀបចំការជួបជុំជាមួយសិស្សប្រឡងជាប់និទ្ទេស A នៅដើមខែមករា ២០២៣ខាងមុខ បន្ទាប់ពីការអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង