ក្រុមជល់មាន់ នៅសង្កាត់ស្វាយរលំ ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តកណ្តាល ក្របួចជាប់បាន១២នាក់
ខេត្តកណ្តាល៖ ក្រុមបញ្ជល់មាន់ទ្រង់ទ្រាយធំប្រចាំសង្កាត់ស្វា យ រលំ ក្រុងតាខ្មៅ ដែលពលរដ្ឋលាន់មាត់គ្រប់គ្នានោះ បានត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តក ណ្តាល សហការជាមួយកម្លាំងនគរបាលនៃអធិការក្រុងតាខ្មៅ ក្របួចជាប់បាន១២នាក់ ម៉ូតូជាង២០គ្រឿង រួមនិងវត្ថុតាងមួយចំនួនទៀត ។
ហេតុការណ៌បង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទីនៅក្នុងដីឡូត៍ចំការស្វាយមួយកន្លែងមិនស្គាល់ម្ចាស់មានចិញ្ចឹមក្ងាននិងមាន់ជល់ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកឧត្តមសេនីយ៌ ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្ម ទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា ជនសង្ស័យមានចំនួន១២នាក់ រួមមាន:
ទី១ឈ្មោះ ម៉ៅ ហូរ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំ នៅភូមិលេខ៤ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរធ្វើចម្ការ
ទី២ឈ្មោះ ហ៊ួរ ម៉េងហួត ភេទប្រុស អាយុ៣៦ឆ្មាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ត កណ្តាល មុខរបរលក់ដូរ
ទី៣ឈ្មោះ កាក់ ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ត កណ្តាល មុខរបរកកម្មករ
ទី៤ឈ្មោះ អ៉ឹម គឹមហឿន ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពោធីត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខររកម្មករ
ទី៥ឈ្មោះ ម៉ឺន ចំណាប់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ក្បាល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរកម្មករ
ទី៦ឈ្មោះ វុត្ថា ថាវណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរមើលក្ងាន
ទី៧ឈ្មោះ ម៉ម ធិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ
ទី៨ឈ្មោះ លឹម ហ៊រ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ
ទី៩ឈ្មោះ អេង វណ្ណះ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពោធិខាងជើង ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្តាលមិចរបរនៅផ្ទះ
ទី១០ឈ្មោះហេង គន្ធា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ
ទី១១ឈ្មោះមាស ថាវន្ត ភេទប្រុស អាយុ១៥ឆ្មាំ ជនជាតិខ្មែរមានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមើលក្វាន
ទី១២ឈ្មោះ ទេព សុវណ្ណរិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមើលក្ងាន។
លោកស្នងការរងបានបញ្ជាក់ទៀតថា កាលពីពេលវេលានិងទី កន្លែងកើតហេតុខាងលើមានប្រជាពលរដ្ឋរាយកការណ៍មមកកំលាំងសមត្ថកិច្ចក្រុងតាខ្មៅថាមានករណីលេងល្បែងជល់ មា ន់នៅចំណុចដីឡូតិ៍ភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេ ត្តកណ្តាល លឺដូចនោះលោកវរៈសេនីយ៍ឯក យី វណ្ណដា ឋា នៈអធិការក្រុងតាខ្មៅបានបញ្ជាលោកវរៈសេនីយ៍ទោ ពៅបារមី ឋា នៈអធិការរងផ្នែកព្រហ្មទណ្ឌអោយដឹកនាំកំលាំងសហការជាមួ យកំលាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តចុះមក ដ ល់ទីតាំងជល់មាន់ និងដកហូតបានវត្ថុតាងមួយចំនួនដូចរៀប រាប់ខ ខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ បានឃាត់ខ្លួនបណ្តោះ អា សន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕