ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងវប្បធម៏ នឹងហៅតារាសម្តែង និងអ្នកដឹកនាំបទចម្រៀង ”ស្រីមុខលុយ”ទៅប្រមានម្ដងរឿង ថតបទចម្រៀងស្រើបស្រាល

366

ភ្នំពេញ ៖ ឈុតក្រៅឆាករបស់បទចម្រៀង “ស្រីមុខលុយ” ដែលបង្ហាញពីរូបភាពស្រើបស្រាល​ខ្លាំងទទួលបានការរិះគន់មិនសំច្ចៃមាត់ពីសំណាក់ មហាជនជាច្រើនកន្លងមក។ ដំណឹងចុងក្រោយបានលើកឡើងថា ៖ ក្រសួងវប្បធម៏ ត្រៀមកោះហៅសិល្បករ និងផលិតករ នៃបទចម្រៀងមួយនេះ​​ មកធ្វើការអប់រំណែនាំឲ្យបញ្ចប់ការ សម្តែងបទចម្រៀងបែបស្រើបស្រាយនោះ។

​រូបភាព​នៃ​ឈុត​ឆាក​ស្រើបស្រាល​ពី​បទ​ចម្រៀង”ស្រី​មុខលុយ” សម្តែងដោយកញ្ញា វ៉ាន់ វលក្ខណ៍ និងដឹកនាំសម្តែងដោយក្រុមផលិតករផលិតកម្ម សាស្តាបានធ្វើឲ្យលេចចេញការរិះគន់ ខ្លាំងរហូតមហាជនខ្លះ ប្រដូចទៅនឹងការថតកុនសិច ព្រោះតែ ឈុតឆាកជាច្រើនបង្ហាពីការឱបថើប លូលស្ទាប ស្ទើគ្មានសលើសលើរូបរាងកាយ។ កន្លងមកផលិតករប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា ក៏ធ្លាប់បានរិះគន់ខ្លាំងលើបទចម្រៀងមួយនេះថា ជាបទចម្រៀងដែលមានតែឱប ថើបគ្នាលើគ្រែ ក្នុងបន្ទប់ទឹកបែបនេះ ? ។ លោកថា”គិតថាធ្វើអ៊ីចឹងទៅល្បីមែន ? ការក្បត់វាអាចមានច្រើនរូបភាពមិនចាំបាច់តែ…គ្នាបានគេហៅក្បត់ទេ ? ចង់ឃើញមុខអ្នកដឹកនាំសម្តែងហ្នឹងមុខម៉េចបានខួរក្បាលគិតចេញតែរឿងអ៊ីចឹង ? ខ្ញុំនិយាយព្រោះខ្ញុំទើស ហើយក្នុងនាមខ្ញុំជាអ្នកផលិតមួយរូបដែរខ្ញុំខ្មាសគេជំនួស ។ គ្មានអ្វីថ្មីបែរជានាំរឿងថោកដល់វិស័យសិល្បៈ មិនបានលើកស្ទួយមកជាន់ពន្លិច យកសិល្បៈជាឈ្នាន់ធ្វើរឿងថោកទាប ។ សុំទោសបើខ្ញុំនិយាយខុស តែខ្ញុំវាទើសភ្នែកពេក ក្រសួងវប្បធម៌គួរចាត់វិធានការ លើអ្នកដឹកនាំសម្តែង ឬផលិតកម្មនេះ »។

តាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីក្រុមប្រឹក្សាភិបាលវិន័យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា សំណើរនៃការក្រុមការងារបានធ្វើរួចរាល់ហើយគឺនៅតែការសម្រេចចុងក្រោយរបស់លោកស្រី រដ្ឋមន្ត្រីប៉ុណ្ណោះ។ មន្រ្ដីវប្បធម៏ បានបញ្ជាក់ថា៖ ប្រសិនបើសំណើរនេះទទួល បានការឯកភាព នោះទាំងសិល្បករ ទាំងផលិតករ នឹងត្រូវអញ្ជើញឲ្យមកទទួលការព្រមាន ពីមន្ត្រីក្រសួងវប្បធម៏ ដើម្បីបញ្ចប់ការផលិតវីដេអូបែបស្រើបស្រាលបន្ត ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណី និងប្រាសចាកអំពីការផលិតបែបសិល្បៈនោះ។ ការព្រមាននេះក៏ជាគំរូ ដើម្បីអប់រំដល់សិល្បករ និងផលិតករដទៃ ទៀត ប៉ុន្តែមិនមានការដាក់បម្រាមផ្អាកដល់សកម្មភាពផលិត ឬការសម្តែងរបស់តារាសម្តែងដូចករណីកញ្ញា ដេនី ក្វាន់កន្លងមកនោះទេ ៕

 

អត្ថបទដែលជាប់ទាក់ទង