ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ ចែកអំណោយសង្គ្រោះបន្ទាន់ ជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន ៨ គ្រួសារ សង្កាត់គីឡូម៉ែត្រលេខ៦

59

 

ភ្នំពេញ៖នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ បានរៀបចំ ពិធីចែកអំណោយសង្គ្រោះបន្ទាន់ របស់ អនុសាខាកាកបាទក្រហមខណ្ឌប្ញស្សីកែវ ជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន ៨ គ្រួសារ នៅក្រុមទី១២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលបានរងការឆាបឆេះ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។

ពិធីខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងលោក ស៊ូ សារ៉ាត់ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌប្ញស្សីកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌប្ញស្សីកែវ លោកនាយករដ្ឋបាលខណ្ឌ លោក លោកស្រី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់ ជាច្រើនរូបផងដែរ ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌប្ញស្សីកែវបានសម្ដែងនូវការសោកស្ដាយនិងអាណិតអាសូរយ៉ាងខ្លាំងចំពោះគ្រួសារជនរងគ្រោះដោយអគ្គីភ័យឆេះផ្ទះខាងលើហើយលោកក៏បានអំពាវឱ្យបងប្អូនយកចិត្តទុកដាក់ប្រុងប្រយ័ត្នកុំឱ្យមានគ្រោះថ្នាក់កើតឡើងបន្តទៀត។
មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖អំណោយ ដែលបានឧបត្ថម្ភជូនដល់បងប្អូន ទាំង ៨ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គ.ក , ឃីត ០១ កញ្ចប់ (មី ០៨ កញ្ចប់ , ត្រីខ ០៤ កំប៉ុង , ទឹកស៉ីអ៉ីវ ០១ ដប , ទឹកត្រី ០១ ដប , ម៉ាស់ ២៥ បន្ទះ , ជែលលាងដៃ ០១ ដប , តែ ០១ កញ្ចប់) និងថវិកា ចំនួន ៥០.០០០ រៀល ដោយឡែក ក្រុមការងារកាកបាទក្រហមសង្កាត់ និងសប្បុរសជន បានចូលរួមឧបត្ថម្ភបន្ថែម ក្នុងមួយគ្រួសារៗ ទទួលបានថវិកា ៦០,០០០ រៀលទៀត៕

អត្ថបទដែលជាប់ទាក់ទង