ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីឆ្លៀតឱកាសជួលតុកៅអី លើឆ្នេរសាធារណៈតម្លៃ ២០ដុល្លារ ក្នុងថ្ងៃឆ្លងឆ្នាំសកល ត្រូវបានអាជ្ញាធរចាត់វិធានការ

52

រដ្ឋបាលក្រុងព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ សាធារណជនជ្រាបថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។

បងប្អូនប្រជាពលរដ្ឋឃើញមានករណីដូចខាងលើនេះ សូមទាក់ទងក្រុមការងារ៖ 096 723 6600

សូមបងប្អូនចូលរួមការពារតំបន់ឆ្នេរសាធារណៈ និងថែរក្សាអនាម័យបរិស្ថាន ដើម្បីសោភ័ណភាព និងបរិស្ថានស្អាតនៅក្នុងទីក្រុង៕

អត្ថបទដែលជាប់ទាក់ទង