ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយថា ឯកសារប្រកាសទ្រព្យបានកើនទៅដល់ ចំនួន 13,945រូប ស្មើនឹង 60.99% នៃចំនួនត្រូវប្រកាសសរុប 22,864រូប

97

ភ្នំពេញ៖ ឯកសារប្រកាសទ្រព្យបាន កើនទៅដល់ ចំនួន 13,945រូប ស្មើនឹង 60.99% នៃចំនួនត្រូវប្រកាសសរុប 22,864រូប។ នេះបើយោងតាមការ ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣។
អង្គភាពប្រឆាំងអំពើពុករលួយ (អបព ០៥/០១-២០២៣)– នៅរសៀលនេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន 132 រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យបានកើនទៅដល់ ចំនួន 13,945រូប ស្មើនឹង 60.99% នៃចំនួនត្រូវប្រកាសសរុប 22,864រូប។ យើងនៅសល់ 26 ថ្ងៃទៀតទើបបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបប 2 ឆ្នាំ សម្រាប់ឆ្នាំ 2023 នេះ។
លោក ខូយ លឹមហុង ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)ដែលទទួលការងារសវនកម្មនិងការងារប្រកាសទ្រព្យនិងបំណុល បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ មករា ឆ្នាំ២០២៣នេះថា៖
មានក្រសួង-ស្ថាប័នចំនួន2។ (1-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត 2-រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល)
និងខេត្ត ចំនួន 9 រួមមាន :(1-ខេត្តប៉ៃលិន 2-ខេត្តមណ្ឌលគិរី 3-ខេត្តកំពង់ស្ពឺ 4-ខេត្តពោធិ៍សាត់5-ខេត្តតាកែវ 6-ខេត្តកំពង់ចាម7-ខេត្ត សៀមរាប 8-ខេត្តត្បូងឃ្មុំ និង9-ខេត្តកែប) បានបញ្ចប់ការប្រកាសរបស់ខ្លួន100%៕ សំរិត

អត្ថបទដែលជាប់ទាក់ទង