ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចាប់ផ្តើមសំរុកធ្វើដំណើរ ទៅស្រុកកំណើតជាបណ្តើរ ខណៈ បុណ្យភ្ជុំបិណ្ឌ នឹងខិតជិតមកដល់

114

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៤តុលានេះទៅបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងរាជធានីភ្នំពេញ មានកំណើតនៅតាមបណ្តាខេត្តឆ្ងាយៗ បានចាប់ផ្តើម សម្រុកធ្វើដំណើរ ទៅកាន់ស្រុកកំណើតរៀងៗខ្លួន ដើម្បី បានជួបជុំ ញាតិបងប្អូនមិត្តក្រុមគ្រួសារ សន្តានជិតឆ្ងាយ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ព្រោះពិធីបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីយ៏ដ៏ធំមួយ នៃទំនៀបទំលាប់ខ្មែរ។
គេសង្កេតឃើញថា ប៉ុន្មានថ្ងៃនេះនៅតាមដងផ្លូវ មួយចំនួន នៃច្រកចេញចូលរាជធានីភ្នំពេញមានការកស្ទះ ចរាចរណ៏ ដោយសារប្រជាពលរដ្ឋ បាននាំគ្នាចេញទៅស្រុកកំណើតរៀងៗខ្លួន។ ការចេញទៅលេងស្រុកកំណើតនេះ បន្ទាប់ពីរាជរដ្ឋភិបាល បានផ្តល់ឱកាសឲ្យឈប់សំរាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៨រហូតដល់ថ្ងៃទី១០ ខែ តុលា ដែលប្រជាពលរដ្ឋខ្លះបានទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត ហើយអ្នកខ្លះទៀត បានទៅលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាផងដែរ ។
លោក ញ៉ែម សែអ្នកមានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្ន ធ្វើការនៅរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី០៣ តុលានេះ ថា ជារៀងរាល់ឆ្នាំ នៅមុនថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ លោកតែងតែ នាំក្រុមគ្រួសារ ចាកចេញពីទីក្រុងភ្មពេញ ដើម្បីទៅលេងស្រុកកំណើត ក្នុងគោលបំណងបានជួបជុំ ឪពុកម្តាយ បងប្អូន ញាតិមិត្ត ជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ។ព្រោះពិធីបុណ្យភ្ជុំបិណ្ឌនេះ ជាបុណ្យធំជាងគេក្នុងចំណោមបុណ្យផ្សេងៗរបស់ប្រពៃណីជាតិខ្មែរ។

លោក បានបញ្ជាក់ថា ក្នុងរដូវបុណ្យភ្ជំបិណ្ឌ មិនថា ឡើយចំពោះក្រុមគ្រួសារ របស់លោកប៉ុណ្ណោះទេ ទៅស្រុកកំណើត … នៅមានបងប្អូនជាច្រើនទៀតក៏បានចាកចេញទៅស្រុកកំណើតដូចក្រុមគ្រួសារគាត់ដែរ ដើម្បី បានជួបជុំញាតិសណ្តានមកពីទិជិតឆ្ងាយ សម្បាយជួបជុំគ្នា ពិសេស បានធ្វើបុណ្យជូនដូនតា ឪពុក ម្តាយទៅតាមប្រពៃណីរបស់ខ្មែរ នៅក្នុង ថ្ងៃបុណ្យភ្ជំបិណ្ឌ ដែលជាថ្ងៃសំខាន់ ប្រជាពលរដ្ឋខ្មែរយើងគោរព្ធ និងកាន់ព្រះពុទ្ធសាសនាបានធ្វើចង្ហាន់ទៅវត្ត រាប់បាត្រជូនដល់ព្រះសង្ឃនៅទីវត្តអារាម ដើម្បី ឧទិ្ទសដ្ឋានដល់បុព្វការរីជន ដែលមានជីជូនជីតា ញាតិការទាំងប្រាំពីរសណ្តាន របស់ខ្លួន ដែលបានចែកដ្ឋាន ជូនដល់គាត់ឲ្យរួចទុក្ខទោស។
មន្ត្រីជាន់ខ្ពស់ ផ្នែកចរាចរណ៏នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នគរបាលចរាចរណ៍ផ្លូវគោក បានរឹតបន្តឹង ការគោរពច្បាប់ចរាចរណ៍ នៅតាមដងផ្លូវនានាដែលមានលក្ខណៈតឹងរឹង ជាងឆ្នាំមុនៗ ដោយទប់ស្កាត់ឲ្យខាងតែបានមិនឲ្យមានការដឹកលើសចំណុះនិង ដឹកសំពីងសំពោងឡើយ ។ លោក ក៏បានសុំណូមពរដល់អ្នកបើកបរ ក៏ដូចអ្នកធ្វើដំណើរ ពិសេសបងប្អូនខ្លួនឯង ដែលជាធ្វើដំណើរត្រូវចេះការពារនិងប្រុងប្រយ័ត្នខ្លួន ក្នុងពេលធ្វើដំណើរ ព្រោះថា បងប្អូនញាតិមិត្តរបស់ បងប្អូនកំពុងរង់ចាំខ្លួននៅឯផ្ទះ។
សូមបញ្ជាក់ថា៖ ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោចខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ហៅថាថ្ងៃភ្ជំបិណ្ឌ ៕ 03 10 18 សាវុធ( អត្ថបទ សម្ភាសបង)

អត្ថបទដែលជាប់ទាក់ទង