ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល ចុះពិនិត្យការងារជួលជុល ផ្លូវបេតុងសំបុកមាន់ ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល

79

ភ្នំពេញ៖នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំលោក ទ្រី ណារ៉េតអភិបាលរង និងមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ក្រុមការងារសង្កាត់ និងក្រុមហ៊ុន សៅ សុវ័ន្ត ចុះអនុវត្តការងារអ៊ុតកៅស៊ូផ្លូវបេតុងសំបុកមាន់ចាប់ពីវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រហូតដល់ផ្លូវលេខ៤២ ព្រំប្រទល់ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកអភិបាលខណ្ឌកំបូលបានបញ្ជាក់ថា៖ផ្លូវមានសារៈសំខាន់ណាស់ជាសរសៃឈាមសេដ្ឋកិច្ចនិងសម្រាបើធ្វើដំណើររបស់ប្រជាពលរដ្ឋគ្រប់ទិសទីក្នុងតំបន់និងក្រៅតំបន់ចេញចូលរាល់ថ្ងៃដូច្នេះសូមបងប្អូនជួយថែទាំឱ្យបានល្អហើយក្រុមហ៊ុនត្រូវធ្វើឱ្យមានគុណភាពជាប់បានយូរ៕

អត្ថបទដែលជាប់ទាក់ទង