ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជា ប្រែប្រួលតាមទីផ្សារអន្តរជាតិ

102


ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា ។ ក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី៣ ខែតុលា ក្រសួងពាណិជ្ជកម្ម មិនមែនជាអ្នកតំណាងថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងមានភារកិច្ចស្រង់តម្លៃឡើងចុះ នៃប្រេងឥន្ធនៈនៅតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសអន្តរក្រសួង ស្តីពីការកំណត់រូបមន្ត សម្រាប់កែសម្រួល ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចុះថ្ងសទី២២ ខែមិថុនា ឆ្នាំ២១០៨ប៉ុណ្ណោះ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីថ្មីៗនេះ តម្លៃប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារអន្តរជាតិ មានការកើនឡើងគួរឲ្យគត់សម្គាល់ ទៅតាមបរិបទនយោបាយពិភពលោក ជាពិសេសការប្រឈមមុខរវាងប្រទេសលោកខាងលិច និងប្រទេសផលិតប្រេងធំៗ ដែលប្រការនេះ បានជះឥទ្ធិពលដល់តម្លៃប្រេងឥន្ធនៈលក់រាយនៅក្នុងប្រទេសកម្ពុជា ដោយសារតែកម្ពុជា ជាប្រទេសនាំចូលប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិ ដូចប្រទេសដទៃទៀតដែរ។

គិតចាប់ពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨ ប្រេងសាំងមួយធុង (បារ៉ែល) ចំណុះ១៥៩លីត្រ មិនទាន់បូកបញ្ចូលពន្ធ បានឡើងថ្លៃពី៨៦,៩៨ដុល្លារ ដល់៨៩,៥២ដុល្លារ ហើយប្រេងម៉ាស៊ូត ចំណុះដូចគ្នា មិនទាន់បូកបញ្ចូលពន្ធ បានឡើងថ្លៃពី៩២,១៧ដុល្លារ ដល់៩៦,៦៨ដុល្លារ ។ តម្លៃប្រេងឥន្ធនៈនេះ នឹងត្រូវបញ្ចុះចំនួន៤សេន (១៦០រៀល) ក្នុង១លីត្រ នៅពេលលក់រាយស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍​ ពីថ្ងៃទី១ ដល់ថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០១៨ ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ នឹងត្រូវលក់ ៤.៣៦៤រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA 92 និង៤.១៩៥រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុងមួយលីត្រ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១ដល់ទី១៥ខែតុលាឆ្នាំ២០១៨ នឹងចុះមក ៤.២០០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង៤.០០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍៖

អត្ថបទដែលជាប់ទាក់ទង