ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណៈការថា៖ ចង់បានបណ្ណបើកបរអន្តជាតិអាចប្រើបាននៅ៩៩ ប្រទេស គឺធ្វើតាម របៀបនេះ និងចំណាយអស់២៥០០០០រៀល

242

ភ្នំពេញ៖ ក្រសួងសារធារណការ និង ដឹកជញ្ជូនបានលើកឡើងថា បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា គឺជាកូនសៀវភៅដែលមានទំហំ១៤៨ x ១០៥ មីលីម៉ែត្រ មានសុពលភាពរយៈពេល១ ឆ្នាំ។
តាមរបាយការណ៏ដែលក្រសួងសាធារណៈការនិងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី១០ មករា ២០២៣នេះថា៖ សម្រាប់អ្នកដែលចង់បានបណ្ណបើកបរអន្តរជាតិនេះ លោកអ្នកគ្រាន់តែយក បណ្ណបើកបរជាតិរបស់លោកអ្នកទៅប្ដូរបានជាការស្រេច ហើយឯកសារចាំបាច់ភ្ជាប់ទៅជាមួយមានដូចជា៖ ១.បណ្ណបើកបរ (ច្បាប់ដើម)។
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) ឬ លិខិតឆ្លងដែន (ចំពោះជនបរទេស)។ ៣. រូបថតខ្នាត៤.៥x៤.៥ ផ្ទៃពណ៌សចំនួន៤សន្លឹក ។
សូមបញ្ជាក់ថា៖ ចំណែកឯកម្រៃសេវាបណ្ណបើកបរអន្តរជាតិ គឺចំនួន២៥០០០០(ម្ភៃប្រាំម៉ឺនរៀល) ហើយអាចយកទៅប្រើប្រាស់ ដោយ មានការទទួលស្គាល់នៅក្នុងបណ្ដាប្រទេសហត្ថលេខីនៃអនុញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក (ចំនួន៩៩ ប្រទេស) ទីក្រុងសឺណែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ១៩៤៩៕ សំរិត

អត្ថបទដែលជាប់ទាក់ទង