ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ម៉ោង​៩ ​អត់​មាន​មន្ត្រី​ធ្វើការ តែបើ​រឿង​ចេញមុខ ម៉ែ​រហ័ស​

92


ភ្នំពេញ៖ ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែតុលា ឆ្នាំ២០១៨នេះ បានសរសេរសារលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនដោយ​រិះគន់​ដល់មន្ត្រីក្រោមឱវាទរបស់​ខ្លួន ​ដែលដល់ម៉ោងចូលធ្វើការហើយ មិនមានវត្តមានក្នុងការិយាល័យ ដើម្បី​បំពេញការងារ ប៉ុន្តែ​បើរឿងចេញ​មុខ ចេញ​មាត់ ពិតជារហ័សរកលេខដាក់គ្មាន​។​

​លោក ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​​ថា​៖ “ម៉ោង ៩ ហើយ រកមន្ត្រីថ្នាក់កណ្ដាល នៅខុទ្ទកាល័យម្នាក់ មិនបាន បើរឿងចេញមុខ ចេញមាត់ ម៉ែរហ័ស៣​។​

ទោះយ៉ាងណា ក្នុងមិត្តភក្តិក្នុងបណ្តាញសង្គម បានសរសេរខំមិនជាច្រើន ដោយក្នុងនោះ មានគណនី ឈ្មោះ Sin Sophat បានបញ្ចេញមតិថា នេះហើយមន្ត្រីរដ្ឋាលភិបាល ដែលមិនដែលមានការបញ្ឈប់ ពីការងារ ទោះជាមានកំហុសយ៉ាងណាក៏ដោយ តាមក្រសួងម៉ោង9 ចូលធ្វើការ ម៉ោង10.30អី រកចេញវិញហើយ​បើតាមក្រុមហ៊ុនឯកជនវិញ តែ2ដង និងត្រូវបណ្តេញចេញហើយគ្មានលេសស្ទះផ្លូវអីទេ​ ល្មមដល់ពេលហើយបប្រាក់ខែអី ក៏ក្រាសក្រែលគួរសមដែរ អាណិតអ្នកដែលគ្នាគ្មានវាសនា ចូលធ្វើការក្នុងស្ថាប័នរដ្ឋផង ។ Dana Lee បានបញ្ចេញមតិផងដែរថា អត់ចម្លែកទេ លោកពូ​ ជាងសាមសិបឆ្នាំប្លាយមកនេះ​ ខ្ញុំសាំហើយ…​ បើនៅថ្នាក់ក្រោមជាតិ​ គ្រាន់តែស៊ីញ៉េចៅហ្វាយស្រុក​ ខ្ញុំត្រូវឡើងចុះជាងកន្លះខែ​ ទៅព្រឹកថាគាត់មកធ្វើការល្ងាច​ ទៅល្ងាចថាព្រឹក…​។ ចំណែក Tit Yothnea ៖ ដកក្រវាត់ចោលឲ្យដេកបាយស្រាប់ នៅផ្ទះទៅស្រួល កុំឲ្យពិបាក ពលរដ្ឋបង់ពន្ធសឹងងាប់ខ្លួនហើយ មន្ត្រីរាជការធ្វើការធនៗនេះ បង្ហិតតែលុយជាតិទេ ។ លេស ស្ទះផ្លូវ នេះគួរទុកមួយដុំដកក្រវាត់ចោល ឲ្យដេកផ្ទះបានអស់លេស ។ នេះការងាររដ្ឋ បើតាមធនាគារ ឬក្រុមហ៊ុនឯកជន តែយឺតម្លឹងៗ គេដកក្រវាត់ចោលមិនចាំស្អែក ។ ដកចោលខ្លះមន្ត្រីស្ពឹកស្រពន់ ទុកឱកាសឲ្យកូនអ្នកស្រែចំការដេក គ្នាខំរៀនធ្វើការម្តង ក្រុមឡើងតាមជើងខោ ដូចមិនចម្រើនដល់ជាតិទេ ។ ចំណែក ផេក Sammy Christopher បានលើកឡើងផងដែរថា មិនចម្លែកទេ លោកអ៊ុំ បើនៅសង្កាត់វិញ ពេលពលរដ្ឋត្រូវការហត្ថលេខា និងត្រាពីសង្កាត់ យ៉ាងហោចណាស់ទៅ មក4ទៅ5ត្រឡប់ បានចប់ ម៉ោង10ព្រឹក ចូលធ្វើការ ចេញបាយម៉ោង11 ថ្ងៃ ម៉ោង3បានអញ្ជើញមក ម៉ោង4 បិទទ្វារ ហើយ ដល់ការងារច្រើន គរធ្វើមិនទាន់ តាំងប្រើពាក្យថា គេមិនមែនចាំធ្វើឲ្យតែអ្នកឯងមួយទេ ។ ចាំទុកច្បាស់ណាស់ សម្តីធនធានជាតិ។ Ssb Chum៖ កន្លែងខ្លះ ១សប្ដាហ៍មកអើតក្បាលម្ដង-ពីដង ម៉ោង៩ចូលព្រោកប្រាជ្ញ ជជែកអួតរឿងនេះ រឿងនោះ មួយភ្លែត ម៉ោង១០ចេញបាត់ តែបើអារឿងឡើងសក្តិឡើងមុខងារវិញ..លឿនកប់ម់ង…។ ផេក Boy Nith​បានថ្លែងថា សង្កេតឃើញមន្រ្តីក្រសួង ធ្វើការឯកជន ក្នុងម៉ោងរដ្ឋច្រើនណាស់ តើអាចប៉ះពាល់ដល់ស្មារតី ធ្វើការងារក្រសួងដែរឬទេ ? ហើយហេតុអ្វី អាចធ្វើការងារនេះ ក្នុងម៉ោងរដ្ឋបាន?

ជាមួយគ្នានោះដែរ គណនី ហ្វេសប៊ុក Phirom Hol បានបញ្ចេញមិតថា សូមសរសើរឯកឧត្តមដោយស្មោះ ដែលក្លាហាន ហ៊ាននិយាយការពិតចេញមក។ បើខ្ញុំជាប្រជានុរាស្រ្ត សាមញ្ញវិញ មិនហ៊ាននិយាយទេ ស៊ូទ្រាំលេបថ្ម លេបគ្រួស អង្គុយចាំ មួយព្រឹក អាចនឹងបន្តទៅល្ងាចទៀត។ បើមានមន្រ្តីម្នាក់ៗ ចេះគោរពម៉ោងការងារឲ្យបានត្រឹមត្រូវ ម៉្លេះសេដ្ឋកិច្ច នៃប្រទេសជាតិយើង ក៏រីកចម្រើនលឿនទៅមុខដែរ សូមកុំមានគំនិតថា ទល់តែក្រុមហ៊ុនធំ មានមុខ មានមាត់បានជួប រួចហើយហៅទូរទស្សន៍មកនោះ។ ផេក Hoeun Chin Kch បានសរសេរថា នេះហើយមូលធនមនុស្ស ដែលឈានដល់ការអភិវឌ្ឍជាចីរភាព ។ បើអារឿងសុំឡើងប្រាក់ខែ មិនបាច់និយាយ បើនិយ័តភាពការងារវិញចឹង បើថ្នាក់ក្រោមជាតិវិញ មិនដឹងជាយ៉ាងណា។ គួរបង្តើតឲ្យមានច្បាប់ ពិន័យផ្សេងៗ ឬបញ្ឈប់មន្រ្តីអសកម្ម ហើយដាក់នូវធនធានពិតប្រាកដ ដើម្បីធានាបានការអភិវឌ្ឍយ៉ាងពិតប្រាកដ។ ស្នូលនៃការអភិវឌ្ឍជាតិ គឺធនធានមនុស្ស មើលតែប្រទេសរីកចម្រើនផ្សេងៗ ទៅដឹងហើយ ឧទាហរណ៍ ជប៉ុនជាដើម។ Toeung Tieng៖ ប្រទេសជាតិ នឹងទៅជាយ៉ាងណា បើក្រុមមន្រ្តីបម្រើនរាស្រ្ត ធ្វើការងារបែបនេះនោះ បើធ្វើការក្រុមហ៊ុនឯកជនវិញ ប្រហែលដាច់បាយហើយ៕

អត្ថបទដែលជាប់ទាក់ទង