ប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខណ្ឌដង្កោ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ។
លោកនុត ពុធដារ៉ា អភិបាលខណ្ឌបានឱ្យដឹងថា៖ការផ្សព្វផ្សាយអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ជូនដល់ចៅសង្កាត់ មេប៉ុស្តិ៍ និងមន្ត្រីការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ។