ក្រុមហ៊ុន GTVC ពង្រីកសេវាកម្មដឹកភ្ញៀវទេសចរ ទៅកម្សាន្តតាមកោះ មានសុវត្ថិភាពនិងរហស័ទាន់ចិត្ត
ខេត្តព្រះសីហនុ ៖ តំណាងគ្រប់គ្រងក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) បានឲ្យដឹងថា ដើម្បីបម្រើសេវាកម្មដឹកភ្ញៀវទេសចរ ទៅលេងកោះ ឬកម្សាន្តតាមផ្លូវសមុទ្រ ឲ្យមានសុវត្ថិភាពនិងរហស័ទាន់ចិត្ត បច្ចុប្បន្ន ក្រុមហ៊ុន GTVC បានរៀបចំពីការផ្តល់សេវានេះ ជូនអតិថិជន ប្រកបដោយទំនុកចិត្ត និងងាយស្រួល រួមមាន៖
– អូបរ័ជួលឯកជនទៅតាមបណ្តាកោះនៅក្នុងខេត្តព្រះសីហនុ
– គោលដៅសំបុត្រអូបរ័ ទៅមក ម៉ាហ្វីយ៉ារីស៊ត(ឆ្នេរឋានសួគ៍)
– ឆ្នេរសុខសាន្ត
– កោះរ៉ុងកោះតូច
– ឆ្នេរឡុងសិត
– កោះរ៉ុងសន្លឹមឆ្នេរសារ៉ាសេន
– ឆ្នេរ២៣
ចំពោះម៉ោងចេញដំណេីរ 09:00ព្រឹក ដល់ម៉ោង 12:00ថ្ងៃត្រង់ និងចាប់ពីម៉ោង 03:00រសៀល។
តំណាងក្រុមហ៊ុន ជី.ធី.វី.ស៊ី បញ្ជាក់បន្ថែមថា ការផ្តល់សេវាដឹកជញ្ជូនខាងលើនេះ គឺ រហស័ទាន់ចិត្ត ក្នុងនោះត្រឹមតែ ២-៣នាទី អ្នកទេសចរ អាចទិញសំបុត្រទៅលេងកោះនានា បានយ៉ាងងាយ ជាមួយក្រុមហ៊ុន G.T.V.C Speed Boat Cambodia។
ចំពោះព័ត៌មានបន្ថែម លោកអ្នក អាចដោនឡូតកម្មវិធី G.T.V.C លើ App Store និង Google Play Store ឬចុចតាមតំណនេះ https://bmb.page.link/gtvc ៕