ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ថៃឈុក ឆៃរកបានឱកាសសងសឹកជាមួយមឿន សុខហ៊ុច

135

ភ្នំពេញ:អ្នកប្រដាល់ជើងខ្លាំងថៃឈុក ឆៃ(Chhuok Chhai)ដែលធ្លាប់ភ្លាត់ស្នៀតត្រូវអ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សវាយមួយកែង​បណ្ដាលឲ្យសន្លប់នៅទឹកទី៣នោះនៅយប់ថ្ងៃទី២៦តុលានេះ​ លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍ គេទទួលបានសិទ្ធឡើងវ៉ៃសងសឹកហើយ ។ឈុក ឆៃគេធ្លាប់ប្រកួតជាមួយសុខហ៊ុចម្ដងហើយ ដែលកាលនោះស្ថានភាពនៃការប្រកួត គេមានប្រៀបជាខ្លាំង មិនតែប៉ុណ្ណោះគេបានធ្វើឲ្យសុខហ៊ុច ក្លាយជាអ្នកការពារ និង ដកថយដើម្បីសុវត្ថិភាព ។ក្នុងខណៈដែលមានប្រៀប
នោះអ្នកប្រដាល់ថៃរូបនេះ ភ្លេចខ្លួនត្រូវសុខហ៊ុច វាយឆ្មក់បានមួយកែង ធ្វើឲ្យគេសន្លប់ក្រោកលែងរួចតែម្ដង ។

​ពេលនេះជាការប្រកួតសងសឹកគេជឿថា អ្នកប្រដាល់ថៃរូបនេះ ប្រាកដជាត្រៀមខ្លួន បានល្អជាមុនហើយ ឯមឿន សុខហ៊ុចក៏មិនប្រហែសខ្លួនដែរ គេប្រាកដជាត្រៀមខ្លួនដើម្បីទទួលយកការវ៉ៃសងសឹកនេះ ព្រោះគេត្រូវការខ្លាំងណាស់នូវតំណែងជាអ្នកឈ្នះ ។

​សុខហ៊ុចមានប្រវត្តិប្រកួតចំនួន១៤៥ដង ឈ្នះ១១៨ដង ចាញ់២២ដង និងស្មើពិន្ទុ៥ដង ។ចំពោះឈុក ឆៃវិញគេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៤ដង ចាញ់ចាញ់១៨ដង និងស្មើពិន្ទុ៣ដង ។នេះជាគូប្រកួតដែលគ្រប់ៗគ្នាចង់ទស្សនាបំផុត ។នរណាឈ្នះ ?

​អ្នកប្រដាល់មិនសូវមានកេរ្តិ៍ឈ្មោះតូច ទូមកពីសមាគមប្រដាល់ក្រសួងការពារជាតិ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់បារាំង ហាត់ស្រុកថៃណាសេ(Nasser)ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

​តូច ទូជាអ្នកប្រដាល់ជើងចាស់តែគេមិនសូវមានឈ្មោះបោះសម្លេងឡើយ ។ការវ៉ៃចេញរបស់គេយឺតតែធ្ងន់ ម្យ៉ាងមិនសូវមានកលល្បិចទៀតផង ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៤៦ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។

​ចំពោះអ្នកប្រដាល់បារាំងណាសេរូបនេះគេឧស្សាហ៍ឡើង មកប្រកួតនៅស្រុកខ្មែរណាស់ ។ការវ៉ៃចេញរបស់គេធ្ងន់ពិសេសកណ្ដាប់ដៃ មិនជាស្រួលទប់ទល់នោះឡើយ ។តាមពិតគេជាអ្នកប្រដាល់ជើងថ្មីដែរទេតែគេអាចវ៉ៃបានត្រឹមល្អមើល ។គេមានប្រវត្តិប្រកួតចំនួន៣១ដង ឈ្នះ១៩ដង ចាញ់១២ដង ។ការប្រកួតនេះទាំងសងខាងសុទ្ធតែមានការ ជឿជាក់ដូចគ្នាតែមិនដឹងថានរណាមានឱកាសឈ្នះ ។

អត្ថបទដែលជាប់ទាក់ទង