ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ រំលឹកឱ្យម្ចាស់អាជីវកម្មល្បែងពាណិជ្ជកម្ម ចូលបំពេញកាតព្វកិច្ចពន្ធ ចំពោះសកម្មភាពអាជីវកម្ម ក្រៅពីល្បែងពាណិជ្ជកម្ម

54

 

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរំលឹក និងការបំពេញកាតព្វកិច្ចសារពើពន្ធដោយស្ម័គ្រចិត្ដ ចំពោះសកម្មភាពអាជីវកម្ម ក្រៅពីល្បែងពាណិជ្ជកម្ម របស់សហគ្រាសប្រកបអាជីវកម្មល្បែងពាណិជ្ជកម្ម។ នេះបើសេចក្ដីជូនដំណឹង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗ បានឯកភាពផ្តល់ការលើកទឹកចិត្ត និងផ្តល់ការអនុគ្រោះលើកលែងទោសទណ្ឌនានា រួមមានពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ ដល់សហគ្រាស
ដែលចូលខ្លួនមកប្រកាស និងបង់ប្រាក់ពន្ធ-អាករនានា ដោយស្ម័គ្រចិត្ត ចំពោះសកម្មភាពអាជីវកម្មក្រៅពីល្បែងពាណិជ្ជកម្ម ដែលមានការភ្លាំងភ្លាត់ ឬខកខានកន្លងមក គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារសង្កត់ធ្ងន់ថា ការមិនបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ត្រូវទទួលរងទោសទណ្ឌដូចមានចែងក្នុងច្បាប់ និងបទបញ្ញត្តិ ស្តីពីពន្ធដារជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង