បុរសម្នាក់ប្រចណ្ឌស្រីស្នេហ៍ ខ្ទប់ច្រមុះ ឲ្យថប់ដង្ហើមស្លាប់ ហើយបើកឡាន ទម្លាក់ទឹកព្រែក ឯខាងប្រុសឃើញស្លាប់ដោយចងក
កោះកុង ៖ ស្រ្តីម្នាក់ជាជនរងគ្រោះត្រូវបុរសម្នាក់ ប្រចណ្ឌ ខ្ទប់ច្រមុះ ឲ្យថប់ដង្ហើមស្លាប់ ហើយបើកឡាន ទម្លាក់ទឹកព្រែក នៅចំណុច ចាំលុង ភូមិតាចាត ឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវអ្នកនេសាទ ប្រទះឃើញ នៅវេលាម៉ោង ៧និង៥០ នាទី ព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯខាងប្រុសឃើញស្លាប់ដោយចងកធ្វើអត្តឃាតនៅលើដើមឈើ។
សមត្ថកិច្ចខេត្តកោះកុង បានឲ្យដឹងជាបឋមថា បុរសម្នាក់បានស្លាប់ដោយធ្វើអត្តឃាត និងស្ត្រីម្នាក់បានស្លាប់ដោយអំពើឃាតកម្ម ទំនងជាកើតឡើងដោយភ្លើងប្រចណ្ឌ ក្នុងនោះខាងប្រុសគេឃើញស្លាប់ដោយចង ក នៅជាប់ដើមកោងកាង ចំណែកស្ត្រីម្នាក់ទៀត ឃើញស្លាប់នៅក្នុងរថយន្ត កាមរី បាឡែន ស៊េរី ឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AH 6044 នៅចំណុចព្រែក ចាំលុង ភូមិតាចាត ឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីម៉ោងជិត៨ ព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣ ។ តាមការសន្និដ្ឋានជាបឋមពីសម្ថកិច្ចជំនាញកោសល្យវិច្ច័យនិងគ្រូពេទ្យបានបញ្ជាក់ថា ស្ត្រីដែលស្លាប់នៅក្នុងឡានជាករណីឃាតកម្មដោយភាគីខាងប្រុសជាអ្នកសម្លាប់មុន ដោយប្រើពូកឡានខ្ទប់បិទច្រមុះបណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់ហើយ ទើបបុរសជាឃាតកររូបនោះបើកឡានទម្លាក់ចូលក្នុងទឹក បន្ទាប់មកបុរសរូបនេះក៏បានដើរចេញពីឡានមកក៏ចង ក សម្លាប់ខ្លួនឯងតាមក្រោយ នៅដើមកោងកាងក្បែរនោះ។ សមត្ថកិច្ចបានដកស្រង់សម្តីពីសាក្សីដែលដឹងហេតុការណ៏នេះបំភ្លឺថា មុនពេលកើតហេតុ ជនបង្ក ទំនងជាកើតភ្លើងប្រចណ្ឌ័ជាមួយស្ត្រីរងគ្រោះ(ដែលគេសន្និដ្ឋានថាជាស្រីស្នេហ៍) ហើយជនបង្ក បបួលស្ត្រីរងគ្រោះឡើងជិះឡានជាមួយ កើតឡើងទៅជាករណីឃាតកម្មនិងធ្វើអត្តឃាតតាមក្រោយ។ បុរសជាឃាតករដើមហេតុ មានឈ្មោះ សំ សុខ អាយុ ៥៤ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ចំណែកស្ត្រីរងគ្រោះដែលស្លាប់ក្នុងរថយន្ត មានឈ្មោះ កប ស្រីនី អាយុ ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ភូមិស្ទឹងវែង សង្កាត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ករណីខាងលើនេះតាមការបំភ្លឺពីឈ្មោះ ព្រំ ពៅ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធជនបង្ក បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាប្រមាណម៉ោង៩ព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្តី «សំ សុខ» បានចេញពីផ្ទះមិនដឹងទៅណា ដោយគ្មានបានប្រាប់ប្រពន្ធសូម្បីបន្តិច ។ លុះដល់វេលាម៉ោង៨ យប់ថ្ងៃដដែល ប្តីបានទូរស័ព្ទប្រាប់មកប្រពន្ធថា គាត់នៅភូមិទួលគគីរ ។ ពេលនោះប្រពន្ធបានសួរទៅវិញ នៅទួលគគីរធ្វើអីទាំងយប់ហើយ ប្តីក៏បានឆ្លើយតបភ្លាមៗថា «នៅដើរលេង និងសុំទោសប្រពន្ធ» រួចក៏បិទទូរស័ព្វរហូតទៅតេមិនចូលតែម្តងទៅ ។
ស្ត្រីជាប្រពន្ធបានបន្តថា ស្រាប់តែនៅវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០ ២៣ មានអ្នកនេសាទបើកទូកប្រ ទះឃើញមនុស្សបញ្ចប់ជីវិតនៅជាប់នឹងដើមកោងកាង ក៏រាយ ការណ៍ជូនអាជ្ញាធរ និងសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទួលគគីរ បានជ្រាបជាព័ត៌មាន ។
ខាងលើនេះតាមការបំភ្លឺពីឈ្មោះ ព្រំ ពៅ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធជនបង្ក បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាប្រមាណម៉ោង៩ព្រឹកថ្ងៃទី១ ខែកុម្ភៈ ក្រោយពេល អ្នកនេសាទរាយការណ៍ពីហេតុការណ៍ខាងលើនោះភ្លាម សមត្តកិច្ចនគរបាលបានចុះទៅដល់ បានឃើញមនុ ស្សប្រុសម្នាក់បញ្ចប់ជីវិតនៅដើមឈើប្រាកដមែន និងបានឃេី ញរថយន្ត១គ្រឿងទៀតធ្លាក់ចូលក្នុងទឹកព្រែក ។ បន្ទាប់មកសមត្ថកិច្ចបានបង្កើតគណៈ កម្មការចម្រះ ដើម្បីពិនិត្យសពនៅកន្លែងកើតហេតុ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង ហើយសមត្ថកិច្ចក៏បានស្ទូចរថ យន្ត១គ្រឿងនោះឡើងលើគោក ទើបដឹងថា រថយន្តម៉ាកកាមរី បាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AH 6044 ។ ក្នុងរថយន្តនោះក៏មានមនុស្សស្រីម្នាក់ ដេកស្លាប់នៅលើកៅអីខាងមុខជាប់អ្នកបើកបរគឺជាសាកសពដែលគេស្គាល់ ល់អត្តសញ្ញាណឈ្មោះ កប ស្រីនី ជាស្រីស្នេហ៍ តែខ្លះថាជាប្រពន្ធចុងរបស់ជនបង្កឈ្មោះ សំ សុខ ។
តាមដំណើររឿងមុនកើតហេតុដំបូង មានគេឃើញជនរងគ្រោះឈ្មោះ កប ស្រីនី បានអង្គុយលេងជាមួយឈ្មោះ សំ សុខ នៅភូមិទួលគគីរនោះ ហើយក៏ស្រាប់តែមានគេតេចូលមកទូរស័ព្ទជនរងគ្រោះដែលជាស្រីចិញ្ចឹមរបស់ឈ្មោះ សំ សុខ ពេលនោះ ក៏ សំ សុខ មានចិត្តប្រចណ្ឌខឹង ហើយក៏នាំជនរងគ្រោះ កប ស្រីនី ឡើងរថយន្តជិះសំដៅមកកន្លែងកើតហេតុ ដើម្បីធ្វើសកម្មភាពបើករថយន្តទម្លាក់ទឹកឲ្យស្លា.ប់ទាំងអស់គ្នា ប៉ុន្តែដោយខ្លួន«សំ សុខ» មិនស្លាប់ ទើបស្ទុះចេញពីក្នុងរថយន្ត ប្រញ៉ាប់ប្រញាល់ឡើងទៅលើដើមឈើបញ្ចប់ជីវិតតែម្តង ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ឲ្យក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕