ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសជាតិ មានសន្តិភាពពេញលេញ ទើបមានឱកាស រកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសអោយរីកចំរើនរុងរឿងបាន

48

ភ្នំពេញ៖ ប្រទេសជាតិមានសន្តិភាពពេញលេញ ទើបគ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសអោយរីកចំរើនរុងរឿងបាន។ដូច្នេះត្រូវគ្នារក្សាសន្តិភាពនេះ អោយបានគង់វង្ស។
នេះជាការលើកឡើងរបស់លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជានិងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ ក្នុងពិធីប្រកាសទទួលស្គាល់សាខាគណបក្ស ក្រុមហ៊ុន ពិភពដីមាស គ្រុបចំនួន៣៥០នាក់ នារសៀលនៅថ្ងៃទី០៣ កុម្ភៈឆ្នាំ២០២៣ នៅមន្ទីរបក្សរាជធានីភ្នំពេញ។
លោក ឃួ​ង ស្រេង បានលើកឡើងថា ការចូលរួមរបស់បងប្អូនទាំងចំនួន៣៥០នាក់ ដែលបានមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺបញ្ជាក់អោយឃើញ ពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងការថែរក្សាកេរតំណែលនិងសមិទ្ធផលរបស់ដូនតាយើងពីមុនមក នោះគឺថែរក្សា ការពារសន្តិភាព ដែលរកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន។ មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង ចង់រកស៊ីទទួលទាន រៀនសូត្រ ចង់ធ្វើដំណើរទៅណាមកណាដោយសេរី មិនភ័យខ្លាចអ្វីទាំងអស់។
បន្ថែមពីនេះ ក្នុងឱកាសនោះ លោក ឃួ​ង ស្រេង ក៏បានមានប្រសាសន៍លើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរបបប៉ុល ពត ដែលរស់នៅក្នុងភាពភ័យខ្លាចនិងស្រេកឃ្លាននបំផុត និងបានលើកឡើងពីគុណបំណាច់របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតមួយនេះ។ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិមួយទៅបាន សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា មានតែប្រទេសមានសន្តិភាពទេ ទើបយើងអាចអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើន ជឿនលឿនបាន ។ ដូច្នេះហើយ ទើបសម្តេចលះបង់គ្រប់បែបយ៉ាង រហូតយកអំណាចរបស់សម្តេចមកដាក់លើជើងពាន បង្កើតអោយមានការបោះឆ្នោត ដោយសេរី ពហុបក្ស និងជាបន្តបន្ទាប់មកទៀត ដោយអនុវត្ត គោលនយោបាយឈ្នះ ឈ្នះរបស់សម្តេច ទើបប្រទេសជាតិមានសន្តិភាពពេញលេញ ដែលធ្វើអោយប្រទេសកម្ពុជា មានឱកាសក្នុងការកសាង អភិវឌ្ឍន៍ប្រទេស រីកចំរើនរុងរឿងមកដល់បច្ចុប្បន្ននេះ។
លោកឃួង ស្រេង បានសូមអោយសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង