ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្ល របស់សមាគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ (TYDA) ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ក្នុងភូមិសាស្ត្រខណ្ឌកំបូល

150

ភ្នំពេញ៖ រដ្ឋបាលខណ្ឌកំបូល បានចេញសេចក្តីជូនដំណឹងស្តីពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្ល របស់សមាគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ (TYDA) ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ក្នុងភូមិសាស្ត្រខណ្ឌកំបូល នៃរាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌកំបូល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងរៀបចំ កម្មវិធីពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ អេកូស្រ្តីមានផ្ទៃពោះ រោគស្រ្តី និងជំងឺទូទៅ ដោយឥតគិតថ្លៃ ជូនដល់ បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាកំបូល ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៧០០នាទីព្រឹក រហូតដល់ម៉ោង ១២០០នាទីថ្ងៃត្រង់។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងសាធារណជនដែលមានបញ្ហាសុខភាព និងជំងឺដូចបានជម្រាបជូនខាងលើ សូមមេត្តារួសរាន់អញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លពី សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅទីកន្លែង និងកាលបរិច្ឆេទដែលបានកំណត់ខាងលើ។

អត្ថបទដែលជាប់ទាក់ទង