ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ADB ៖ ពាណិជ្ជកម្ម និងការវិនិយោគដោយនិរន្តរភាព ជាគន្លឹះទៅកាន់អនាគតបៃតងរបស់អាស៊ី និងប៉ាស៊ីហ្វិក

106

ប្រទេសសិង្ហបុរី (ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣) ៖ ពាណិជ្ជកម្ម និងការវិនិយោគកាន់តែបៃតង មានសារៈសំខាន់ណាស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុនៅអាស៊ី និង​ ប៉ាស៊ីហ្វិក ហើយវានឹង ទាម​ទារ​ឱ្យរដ្ឋាភិបាលក្នុងតំបន់ ធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ខណៈដែលពាណិជ្ជកម្ម និង​ ការវិនិយោគបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់នៅ ក្នុងទ្វីបអាស៊ីក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ វាក៏បាននាំឱ្យមានការកើនឡើងយ៉ាងច្រើននៃការបំភាយកាបូន ឌីអុកស៊ីតនៅក្នុងតំបន់ ដែលងាយរងគ្រោះទៅនឹងផលប៉ះពាល់​ នៃការប្រែប្រួលអាកាសធាតុជាងសារធាតុ ផ្សេងទៀត។ ការបង្វែរទិសនិន្នាការនេះនឹងតម្រូវឱ្យមានវិធានការដូចជា ការលើកកម្ពស់ពាណិជ្ជកម្មទំនិញ និងសេវាកម្មបរិស្ថាន ការលើកស្ទួយអាជីវកម្មបៃតង ការអភិវឌ្ឍយន្តការកំណត់តម្លៃកាបូន និងការពង្រឹង កិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម និង ការវិនិយោគ នេះបើយោងតាម របាយការណ៍សមាហរណកម្មសេដ្ឋកិច្ចអាស៊ី (Asian Economic Integration Report ហៅកាត់ថា​AEIR) ២០២៣ ដែលចេញផ្សាយដោយ ADB ថ្ងៃនេះ។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា ­«កំណើនគួរឱ្យកត់ សម្គាល់របស់អាស៊ី និង ប៉ាស៊ីហ្វិក ទាញមនុស្សរាប់លាននាក់ចេញពីភាពក្រីក្រ ប៉ុន្តែវាបានមកដោយកាបង្ក គ្រោះ​ថ្នាក់​ដល់បរិស្ថាន។ ឥឡូវ តំបន់នេះកំពុងស្ថិតនៅលើជួរមុខនៃវិបត្តិអាកាសធាតុ ដែលអាចរារាំងវឌ្ឍន ភាពនៃ​ការ​អភិវឌ្ឍ។ ពាណិជ្ជកម្ម និង ការវិនិយោគនៅតែជាកត្តាជំរុញដ៏សំខាន់បំផុតមួយសម្រាប់កំណើន និងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែរដ្ឋាភិបាលក្នុងតំបន់ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគាត់ ដើម្បី​ធ្វើឱ្យពាណិជ្ជកម្ម និងការវិនិយោគកាន់តែបៃតង។»

ការបំភាយកាបូនឌីអុកស៊ីតដោយសារសង្វាក់ផលិតកម្មនៅក្នុងតំបន់អាស៊ី កើនឡើងស្ទើរតែបីដង នៅចន្លោះឆ្នាំ ១៩៩៥ និង ២០១៩ ដែលភាគច្រើនឆ្លុះបញ្ចាំងពីល្បឿននៃកំណើនសេដ្ឋកិច្ច និងឧស្សាហូប នីយកម្មយ៉ាងឆាប់រហ័សក្នុងតំបន់ ដើម្បីបំពេញតម្រូវការជាក់ស្តែង ទាំងក្នុងតំបន់ និង ក្នុងទីផ្សារនាំចេញ។ អាស៊ី និង ប៉ាស៊ីហ្វិក ពេលនេះឡើងកំដៅលឿនជាងតំបន់ផ្សេងទៀតនៃពិភពលោក។ ស្ទើរតែ ៤០% នៃ គ្រោះមហន្តរាយលើពិភពលោកកើតឡើងនៅក្នុងតំបន់នេះ ហើយជាង ៧0% នៃមនុស្សដែលរងផល ប៉ះពាល់ដោយគ្រោះមហន្តរាយគឺរស់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ គ្រោះមហន្តរាយប៉ះពាល់ដល់ស្ត្រី និងប្រជាជនដែលងាយរងគ្រោះខ្លាំងជាងគេ។

យោងតាមរបាយការណ៍នេះ រដ្ឋាភិបាលក្នុងតំបន់អាចធ្វើឱ្យពាណិជ្ជកម្ម និងការវិនិយោគកាន់តែ មាននិរន្តរភាព និងកាន់តែបៃតងដោយ៖

លើកកម្ពស់ពាណិជ្ជកម្មទំនិញបរិស្ថានដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យនិងសេវាកម្មផ្សេងៗ
លើកស្ទួយអាជីវកម្មបៃតងតាមរយៈបទប្បញ្ញត្តិ ការលើកទឹកចិត្ត ស្តង់ដារ និងប្រព័ន្ធកំណត់ បញ្ជាក់
ពង្រឹងកិច្ចសហប្រតិបត្តិការបទប្បញ្ញត្តិអន្តរជាតិ ដើម្បីធ្វើឱ្យការប្តេជ្ញាចិត្ត និងសកម្មភាព អាកាសធាតុ មានតម្លាភាព រឹងមាំ មានលក្ខណៈជាអន្តរប្រតិបត្តិការ និងប្រកបដោយកិច្ច សហការ និង
បង្កើតយន្តការកំណត់តម្លៃកាបូន ទាំងកម្រិតជាតិ និងកម្រិតឆ្លងព្រំដែន តាមរយៈទំនាក់ ទំនង និងសម្ព័ន្ធភាពក្នុងតំបន់។
AEIR ពិនិត្យវឌ្ឍនភាពរបស់អាស៊ី និងប៉ាស៊ីហ្វិកទាក់ទងនឹងកិច្ចសហប្រតិបត្តិការ និងសមាហរណ កម្មក្នុងតំបន់និងពាណិជ្ជកម្ម ការវិនិយោគឆ្លងព្រំដែន សមាហរណកម្មហិរញ្ញវត្ថុ និងចលនាប្រជាជន។ យោងតាមរបាយការណ៍ឆ្នាំ ២០២៣ នេះ​​ ការធ្វើសមាហរណកម្មតំបន់កំពុងដំណើរការទៅមុខជាលំដាប់ និងមានស្ថេរភាពកាលពីឆ្នាំ ២០២០ ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ។ ទន្ទឹមនឹងនោះ កំណើនពាណិជ្ជកម្មមានកម្រិតមធ្យមក្នុងឆ្នាំ ២០២២ បន្ទាប់ពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្នុងឆ្នាំ ២០២១។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និង​និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ​ខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះ​មាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

អត្ថបទដែលជាប់ទាក់ទង