ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល ៖ ក្រុមហ៊ុនរដ្ឋ​របស់ប្រទេសកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញការវិនិយោគ ក្នុងវិស័យថាមពលរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ

75

 

ភ្នំពេញ ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល អមដោយថ្នាក់ដឹកនាំក្រសួង បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុនរដ្ឋ Oasis Engery របស់ប្រទេសកូរ៉េ ដែលដឹកនាំដោយ លោក Dr. Seo Jeong Seong សវនករជាន់ខ្ពស់​ ព្រមទាំងសហការីសរុបចំនួន ០៥រូប ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្ដីបានណែនាំ អំពីតួនាទីភារកិច្ចរបស់ក្រសួងរ៉ែនិងថាមពល និងវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ជាពិសេសគឺការអភិវឌ្ឍប្រព័ន្ធផ្តត់ផ្គង់អគ្គិសនី ផែនការអភិវឌ្ឍន៍ថាមពល ការងារអភិវឌ្ឍន៍ស្តង់ដារអគ្គិសនី​ និងការងារប្រសិទ្ធភាពថាមពល។ល។

ជាមួយគ្នានេះដែរ ភាគីទាំងពីរ បានផ្តោតលើការពិភាក្សាអំពីសក្តានុពល និងឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា រួមមាន ការរៀបចំប្រព័ន្ធគ្រប់គ្រងអគ្គិសនី ស្តង់ដារបណ្តាញផ្គត់ផ្គង់អគ្គិសនី និងការផ្តាស់ប្តូរបទពិសោធន៍។ ជាមួយគ្នានេះដែរ ភាគីក្រុមហ៊ុន​ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញការវិនិយោគ ក្នុងវិស័យថាមពលរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ។

លើសពីនេះទៅទៀត​ ភាគីក្រុមហ៊ុនបានចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានខេត្តពោធិ៍សាត់ ដោយឧបត្ថមបង្គោលភ្លើង និងអំពូលសូឡា ដាក់តាមបណ្ដោយផ្លូវសម្រាប់បំភ្លឺផ្លូវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងរ៉េនិងថាមពល និងក្រុមហ៊ុនរដ្ឋរបសលប្រទេសកូរ៉េ ៕

អត្ថបទដែលជាប់ទាក់ទង