ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន ឆ្ពោះមកកម្ពុជាវិញ

150

 

ប្រទេសចិន ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ ម៉ោង ៨:៤៥នាទីម៉ោងនៅទីក្រុងប៉េកាំង ប្រទេសចិន ត្រូវនឹងម៉ោង ៧:៤៥ នាទីម៉ោងនៅព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃប្រកបដោយភាពជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់នោះ។

វត្តមាននៃការជូនដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង មានមន្ត្រីថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីសំខាន់ៗជាច្រើនទៀតផងដែរ។
តាមការគ្រោងទុក សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង ១៣:៣០នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង